ប្រមុខអង្គការសហប្រជាជាតិសន្យាពន្លឿនការកែទម្រង់ក្នុងអង្គការអន្តរជាតិមួយនេះ

អន្តរជាតិ៖

អគ្គលេខាធិការអង្គការសហប្រជាជាតិ​ លោក អង់តូនីញ៉ូ​ ហ្គូតឺរ៉េស​ (Antonio Guterres) បានសន្យាពន្លឿនការអនុវត្តកំណែទម្រង់នៅក្នុងអង្គការសហប្រជាជាតិដើម្បីធ្វើឱ្យអង្គការអន្តរជាតិមួយនេះកាន់តែសម្របខ្លួនទៅនឹងពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ។

លោក ហ្គូតឺរ៉េស​ បាននិយាយថា​ «ដំណេីរនៃការអនុវត្តការកែទម្រង់ត្រូវតែពន្លឿនដើម្បីផ្តល់នូវការកែទម្រង់ដូចដែលបានសន្យា»។ 

ក្នុងខែមករា​ ឆ្នាំ២០១៩ លោក​ ហ្គូតឺរ៉េស​ បានប្រកាសពីការចាប់ផ្តើមជាផ្លូវការនៃការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំនៅក្នុងអង្គការសហប្រជាជាតិដោយបានសន្យាថានឹងផ្តោតលើ​ «មនុស្សជាជាងវឌ្ឍនភាព,​ ប្រសិទ្ធភាព​ និងការបន្សាំខ្លួន​ ហេីយក៏នឹងផ្ដោតផងដែរទៅលេីសមភាពភាពចម្រុះ​ និងសុចរិតភាព»។ 

កាលពីឆ្នាំមុននោះដែរ​ លោក ហ្គូតឺរ៉េស​ បាននិយាយថា​ អង្គការសហប្រជាជាតិមានការរីកចម្រេីនគួរឲ្យកត់សម្គាល់ក្នុងការកែទម្រង់នៅក្នុងប្រព័ន្ធគ្រប់គ្រងដូចជាការកម្ចាត់ឧបសគ្គបែបការិយាធិបតេយ្យមួយចំនួនដែលបានញាំញីស្ថាប័នអន្តររដ្ឋាភិបាលមួយនេះដែលមានសមាជិក១៩៣ប្រទេសជាយូរមកហេីយ។ 

សូមបញ្ជាក់ថា​ ឆ្នាំនេះគឺជាខួបលើកទី៧៥នៃការបង្កើតអង្គការសហប្រជាជាតិ៕

You can share this !

Loading...
អត្ថបទទាក់ទង