សមត្ថកិច្ច បង្ក្រាប​ឱសថ​ផុត​សុពលភាព និង​អន់គុណភាព និង​ផលិតផល​ស៉ីហ្សា បារី​អេឡិចត្រូនិច ភេសជ្ជៈ ដែល​ច្បាប់​ហាមឃាត់ សរុប​ជាង ៥០០តោន

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបផលិតផលស៉ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីប្រតិបត្តិការនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំ នៃទីស្ដីការក្រសួងមហាផ្ទៃ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ផលិតផលទាំងនេះ គឺជាផលិតផលហាមឃាត ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង