ក្រឡាប់​រថយន្ត​មួយគ្រឿង បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លា ប់ និង​១៥នាក់​រងរបួស​នៅ​ខេត្តសៀមរាប

សៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្ដស៉ាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង ដោយបើកបររេចង្កូតទៅបុករ៉ឺម៉កកង់បី ចតបញ្ច្រាសទិសគ្នា បណ្ដាលឱ្យក្រឡាប់ធ្លាក់ផ្លូវ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឱ្យដឹងថា ករណីនេះ បង្កឡើងដោយរថយន្ដស៉ាំយ៉ុង ដឹកអ្នកដំណើរ បើកបរពីទិសខាងកើត ទៅទិសខាងលិច បានរេចង្កូតទៅបុករ៉ឺម៉កកង់បីកែឆ្នៃ ដែលឈប់ចតស្របទិសគ្នា បណ្ដាលឱ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវ ទៅទិសខាងត្បូងផ្លូវជាតិ រីឯរ៉ឺម៉កធ្លាក់ផ្លូវទៅទិសខាងជើង។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៥នាក់។ ការសន្និដ្ឋានជំហានដំបូង បណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពងងុយដេក ដែលរថយន្ដនេះធ្វើដំណើរមកពីខេត្តព្រះសីហនុ។

កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ហើយអ្នកបើកបរក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង