ប្រទះ​ឃើញ​សាកស ព ក្មេង​ប្រុស ម្នាក់ ក្នុង​គំនរ​សំរាម​នៅ​ខេត្តព្រះសីហនុ

ព្រះសីហនុ៖ បានប្រទះឃើញសាកសពក្មេងប្រុសម្នាក់អាយុប្រមាណជាង ១០ឆ្នាំ នៅ ក្នុង គំនរ សំរាម ក្នុង ទីលាន ចាក់ សំរាមរបស់ក្រុមហ៊ុន (KSWN) ស្ថិតនៅ ភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០។

ការប្រទះឃើញករណី នេះ សមត្ថកិច្ច ប្រាប់ថា ក្មេងប្រុស នេះ គឺ តាម ម្ដាយ របស់គេដែល ធ្វើការ ជាអ្នក អនាម័យ នៅ ក្នុង ទីលាន ផ្ទុក សំរាម បណ្ដោះអាសន្ន របស់ ក្រុមហ៊ុន KSWN នោះ។ ដោយយោងតាមការសន្និដ្ឋាន ជំហាន ដំបូងរបស់សមត្ថកិច្ច ថា ជនរងគ្រោះ អាច កំពុង រើស សំបក កំប៉ុង ស្របពេល គ្រឿងចក្រ (សាស័រ) កំពុង ធ្វើការចូកសំរាម ហើយទំនងជា ត្រូវ បាន អ្នកបើក សាស័រ មើល មិនទាន់ ក៏ចូកសំរាម ចាក់លុប បណ្ដាលឱ្យបាត់បង់ជីវិត ក្នុង គំនរ សំរាម តែ ម្ដង ។

ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះមិនទាន់បានដឹងពីអត្តសញ្ញាណជនរងគ្រោះ ច្បាស់លាស់ ពី សមត្ថកិច្ច នៅឡើយ ទេ ៕

You can share this !

Loading...
អត្ថបទទាក់ទង