លោក ឌូទឺតេ៖ ហ្វីលីពីន នឹង​អាច​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ពី​ប្រទេស​រុស្ស៊ី ឬ​ក៏ចិន

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

ម៉ានីល៖ លោក រ៉ូឌ្រីហ្គោ ឌូទឺតេ ប្រធានាធិបតីហ្វីលីពីន បានមានប្រសាសន៍កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញាថា ហ្វីលីពីន នឹងអាចបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ១៩ របស់ប្រទេសរុស្ស៊ី ឬក៏ ចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

លោក ឌូទឺតេ បានលើកឡើងថា ប្រទេសរុស្ស៊ី និង ចិន មិនតម្រូវឱ្យមានការកក់លុយទុកជាមុននោះទេ ស្របពេលដែលប្រទេសលោកខាងលិច តម្រូវឱ្យកក់លុយទុកជាមុន សម្រាប់ការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩។

លោក ឌូទឺតេ បានបន្តថា ប្រទេស មិនដូចបណ្ដាប្រទេសផ្សេងៗឡើយ ពោលគឺមិនតម្រូវឱ្យកក់ប្រាក់ជាមុនឡើយ។ លោកថា៖ "រឿងល្អមួយរបស់ប្រទេសចិន គឺអ្នកមិនត្រូវការសុំអង្វរឡើយ អ្នកក៏មិនចាំបាច់លន់តួនោះដែរ។ កំហុសមួយរបស់បណ្ដាប្រទេសលោកខាងលិច គឺគិតតែពីរឿងចំណេញៗ"។

កាលពីដើមខែកញ្ញា លោកស្រី ម៉ារៀ រ៉ូសារីអូ វើជឺ (Maria Rosario Vergeire) អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន បានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីន បានត្រៀមកញ្ចប់ថវិកា ៤០០លានដុល្លារ ដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ១៩ចំនួន ៤០លានដូស សម្រាប់ប្រជាជន ២០លាននាក់៕

You can share this !

Loading...
អត្ថបទទាក់ទង