ក្រសួង​ការបរទេស​ចិន៖ ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​កាធ្វេី​ពាណិជ្ជកម្ម​បែប​បង្ខិត​បង្ខំ​របស់​អាមេរិក

ចិន៖

មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនប្រឆាំងដាច់ខាតនឹងការធ្វើពាណិជ្ជកម្មបែបបង្ខិតបង្ខំរបស់អាមេរិកដែលបានធ្វើទៅលើសហគ្រាសបរទេស។

លោក វ៉ាង វេនពីន (Wang Wenbin) មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «ការដាក់កំហិតប្រឆាំងនឹងកម្មវិធី TikTok នៅក្នុងអាមេរិកគឺជាការធ្វេីពាណិជ្ជកម្មដែលត្រូវបានបង្ខំដោយរដ្ឋាភិបាលអាមេរិក»។

លោក វ៉ាង បានបន្ថែមថា «ប្រទេសចិនជំទាស់ដាច់ខាតចំពោះបញ្ហានេះហើយនឹងគាំទ្រពេញទំហឹងដល់ក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ ហេីយប្រកាន់ខ្ជាប់នូវច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្ដរជាតិ»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទុកពេលឲ្យក្រុមហ៊ុន ByteDance ដែលគ្រប់គ្រងកម្មវិធី TikTok ត្រឹមថ្ងៃទី១៥ ខែកញ្ញា នេះ ក្នុងការលក់ប្រតិបត្តិការរបស់កម្មវិធីនេះនៅក្នុងទឹកដីអាមេរិកមកឲ្យក្រុមហ៊ុនអាមេរិក បេីមិនដូច្នោះទេកម្មវិធីនេះនឹងត្រូវបានបិទ។

រដ្ឋបាល លោក ត្រាំ បានអះអាងថាកម្មវិធី TikTok និងកម្មវិធីចិនផ្សេងៗទៀតបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។

ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងកម្មវិធីផលិតវីដេអូខ្លីៗ TikTok បានបោះចោលការចរចាដេីម្បីលក់ប្រតិបត្តិការរបស់កម្មវិធីនេះនៅអាមេរិកទៅឲ្យក្រុមហ៊ុន Microsoft ហេីយជំនួសមកវិញ បានទៅចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន Oracle៕

You can share this !

Loading...
អត្ថបទទាក់ទង