ឧបករណ៍​​ដាំ​គ្រាប់​ស្រូវ​ ១៣០​គ្រឿង ជា​អំណោយ​របស់​សម្តេចតេជោ ហ៊ុន សែន ត្រូវបាន​ប្រគល់​​ជូន​កសិករ សម្រាប់​​​ជំរុញ​​ល្បឿន​​បង្កបង្កើនផល

តាកែវ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បាននាំយកឧបករណ៍ដាំគ្រាប់ស្រូវចំនួន ១៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ចែកជូនប្រជាកសិករចំនួន ១៣០នាក់ ដែលពិធីនេះ បានរៀបចំនៅក្នុងសាលាស្រុកព្រៃកប្បាស។

គួររម្លឹកថា កាលពី​ថ្ងៃទី​២១ ខែកក្កដា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អ​ញ្ចើ​ញ​មក​ចូលរួម​ភ្ជួរ​រាស់ សាបព្រោះ និង​ប្រមូល​ផល​ស្រូវវស្សា​ដើមរដូវ និងបានជួប​សំណេះសំណាលជាមួយ​សមាជិក​សហគម​ន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រឡាយ​មេ​តា​ស៊ូ​ង ក្នុងភូមិ​ពន្ទ​ង ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​ ក្នុងឱកាស​នោះ សម្តេច​ បាន​សន្យា​ជាមួយ​ប្រជាកសិករ​ថា ជួយឧបត្ថម្ភ​ជា​ឧបករណ៍​ដាំ​គ្រាប់ស្រូវ ​ដើម្បី​ជួយ​ព​ន្លឿ​នការងារ​បង្កបង្កើនផល កាត់បន្ថយ​កម្លាំងពលកម្ម ចំណេញ​ពេលវេលា ជាពិសេស​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ផលិតកម្ម​ស្រូវ​តាមរយ​:​ការប្រើ​គ្រឿងចក្រ​ទំនើប​ទាន់សម័យ មាន​លក្ខណ​:​ងាយស្រួល​សម្រាប់​កសិក​រ​។

ថ្លែងក្នុងឱកាសប្រគល់ឧបករណ៍នោះ លោក ​រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ​ជូនចំពោះប្រជាកសិករ ព្រមទាំង​ជូនពរ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​។

​លោករដ្ឋមន្ត្រី​ ក៏បានបញ្ជាក់​ថា ឧបករណ៍​នេះ ​គឺជា​ធាតុ​ចូល​មួយផ្នែក​យ៉ាងសំខាន់​សម្រាប់​ជួយ​ជំរុញ​ល្បឿន​បង្កបង្កើនផល​ស្រូវ ​ឲ្យ​បាន​ទាន់ពេលវេលា ស្របទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ដែល​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ ពិសេស​ក្រសួង​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការផលិត​ស្បៀង​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ឈាន​ជា​ជំហានៗ​ទៅ​បង្កើន​បរិមាណ​៕

You can share this !

Loading...
អត្ថបទទាក់ទង