អភិបាល​ខេត្តកំពង់ចាម បញ្ជា​ឱ្យ​ជួសជុល​បន្ទាន់​នូវ​លូបង្ហូរទឹកស្អុយ​ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​នៅចំណុច​មាត់ទន្លេ

ដោយ៖ គង់ ប៊ុនណា

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពបាក់ស្រុត លូបង្ហូរទឹកស្អុយ ដែលបណ្តាលឱ្យរងការខូចខាតសួនច្បារមាត់ទន្លេធ្ងន់ធ្ងរ ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

បន្ទាប់ពីការចុះត្រួតពិនិត្យ លោក អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រីជំនាញចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ពន្ធ កន្លែងដែលរងផលប៉ះពាល់ទាំងនោះ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ពន្ធរូបវ័ន្តដែលនៅតំបន់ក្បែរនោះបន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២:៣០នាទី រំលងអាធ្រាត្រ មានភ្លៀងធ្លាក់មួយមេឃធំ បណ្តាលឱ្យបាក់លូបង្ហូរទឹកស្អុយចូលទន្លេទំហំ ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ និងបណ្តាលឱ្យធ្លាប់ម៉ូតូ១គ្រឿង តែមិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

You can share this !

Loading...
អត្ថបទទាក់ទង