ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ប្រកាសចាប់ផ្តើមហោះហើរឡើងវិញភ្នំពេញ-សៀមរាប ពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២០

ដោយ៖ គង់ ប៊ុនណា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានប្រកាសចាប់ផ្តើមប្រតិបត្តិការហោះហើរឡើងវិញរៀងរាល់ថ្ងៃ ភ្នំពេញ-សៀមរាប ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងទេសចរណ៍បានឱ្យដឹងថា កិច្ចប្រតិបត្តិការឡើងវិញនេះ គឺស្របទៅនឹងសំណូមពររបស់ភ្ញៀវទេសចរផ្ទៃក្នុង ដែលកំពុងមាននិន្នាការកើនឡើងបច្ចុប្បន្នក្នុងបរិបទដែលកម្ពុជាមានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផ្ទៃក្នុងបានល្អ។

ក្រសួងបានសង្ឃឹមថា ក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរនឹងពិចារណាអំពីការបើកប្រត្តិបត្តិការហោះហើរឡើងវិញ រវាងភ្នំពេញ និងក្រុងព្រះសីហនុផងដែរ ក្នុងពេលដែលបច្ចុប្បន្ន ចរាចរណ៍តាមផ្លូវគោកកាន់តែតូចចង្អៀត ហើយដែលនេះក៏ជាសំណូមពរ របស់ទេសចរផ្ទៃក្នុង ប្រត្តិបត្តិករទេសចរណ៍ និង អ្នកវិនិយោគផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង