មានករណីឡានកុងតឺន័រ បុកក្លោងទ្វារ រមណីយដ្ឋានទន្លេបាទី នៃខេត្តតាកែវ ខ្ទេចខ្ទីស្ទើរទាំងស្រុង

តាកែវ៖ យោងតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មានករណីឡានកុងតឺន័របុកក្លោងទ្វាររមណីយដ្ឋានទន្លេបាទី នៃខេត្តតាកែវ ខ្ទេចខ្ទីស្ទេីរទាំងស្រុង ។

លោកអធិការបានបន្តថា ក្រោយពេលកេីតហេតុ តៃកុងឡានបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងបន្តនីតិវិធី ស្វែករកអ្នកទទួលខុសត្រូវលេីបញ្ហានេះ។

សូមបញ្ជាក់ថា រថយន្តកុងតឺន័រនោះ បានចេញពីរោងចក្រ Leading Star ផលិតអាវតម្បាញ៕

You can share this !

Loading...
អត្ថបទទាក់ទង