អង់គ្លេស​ដាក់វិធានការ​ចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃ​ទៅលេី​អ្នកដំណេីរ​មកពី​បារាំង ហូឡង់ និង​ប្រទេស​ដទៃទៀត

អង់គ្លេស៖

ពលរដ្ឋដែលមកពីបារាំង និងហូឡង់ ហេីយធ្វេីដំណេីរចូលអង់គ្លេស នឹងត្រូវបង្ខំឲ្យដាក់នៅក្រោមវិធានការចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះ។

រដ្ឋមន្រ្តីដឹកជញ្ជូនអង់គ្លេស បាននិយាយថា វិធានការនេះក៏នឹងត្រូវអនុវត្តចំពោះអ្នកដំណេីរមកពីប្រទេសម៉ូណាកូ និង ម៉ាល់ត៍ ព្រមទាំងប្រទេស៣ទៀតផងដែរ។

រដ្ឋមន្រ្តីដឹកជញ្ជូនអង់គ្លេស បានបន្ថែមថា នេះគឺជាវិធានការចាំបាច់ដើម្បីទប់ការឆ្លងវីរុសកូវីដ១៩ឲ្យស្ថិតក្នុងអត្រាទាប។

ការសម្រេចនេះរបស់រដ្ឋាភិបាលអង់គ្លេសបានធ្វើឡើងបន្ទាប់ពីករណីឆ្លងវីរុសកូវីដ១៩បានកើនឡើងខ្លាំងនៅក្នុងបណ្តាប្រទេសទាំងនោះនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

បារាំងបានព្រមានថា ការសម្រេចនេះរបស់អង់គ្លេសនឹងនាំឱ្យមានវិធានការតបតទៅវិញ។ រដ្ឋមន្ត្រីការបរទេសបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុបបានលេីកឡេីងថា «ការសម្រេចរបស់អង់គ្លេសគឺជារឿងសោកស្តាយសម្រាប់បារាំង»។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនស្ទាក់ស្ទេីរទេក្នុងការដាក់កំហិតថ្មីចំពោះអ្នកដំណេីរមកដល់អង់គ្លេសដោយសារតែគ្រោះថ្នាក់នៃការនាំចូលករណីឆ្លងថ្មីនៃវីរុសកូវីដ១៩៕

You can share this !

Loading...
អត្ថបទទាក់ទង