ស្នងការ​នគរបាល​រាជធានីភ្នំពេញ បញ្ចា​ឱ្យ​ខណ្ឌទាំង១៤ និង​ប៉ុស្តិ៍​ទាំងអស់​ត្រូវតែ​យកចិត្តទុក​ដាក់លេី​ការសម្រួល​ចរាចរណ៍​នាឱកាស​ឈប់​សម្រាក៥ថ្ងៃ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ចាឱ្យអធិការនគរបាលខណទាំង១៤ និងប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់លេីការសម្រួលចរាចរណ៍នាឱកាសឈប់សម្រាករយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដូចនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នាឱកាសឈប់សម្រាករយ:ពេល ៥ថ្ងៃ។

ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំថា តាមបណ្តាការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់លេីការសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមគ្រប់ច្រកចេញចូល ដើម្បីកាត់បន្ថយការកកស្ទះ ត្រូវបង្ការ និងទប់ស្កាត់ឲ្យបាននូវបទល្មើសនានា ជាពិសេសទប់ស្កាត់ឲ្យបាននូវករណីគាស់ផ្ទះ បទល្មើសផ្សេងៗ ជាដើម។ ម្យ៉ាងវិញទៀត ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្ន ដើម្បីចូលរួមបង្កា និងទប់ស្កាត់កុំឱ្យអគ្គិភ័យ មានការកើតឡើងដោយយថាហេតុ ។

ក្រៅពីនោះក៏បានណែនាំផងដែរ ដល់កងកម្លាំងទាំងអស់ ត្រូវតែគោរពបទបញ្ជា និងវិន័យកងកម្លាំងឱ្យបានល្អ កាត់សក់ខ្លី បង្ហាញអាកប្បកិរិយា និងសម្តីសមរម្យ ជាពិសេសត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉លើ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ចំពោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតែអនុវត្តបន្តទាំងយប់ទាំងថ្ងៃ គ្រប់កងកម្លាំងទាំងអស់ត្រូវតែអនុវត្តឱ្យបានល្អតាមបទបញ្ជាថ្នាក់ដឹកនាំ។ ក្នុងករណីមិនអនុវត្តតាម ហើយអនុវត្តខុសពីច្បាប់ ឬបទបញ្ជា មន្ត្រីនោះត្រូវទទួលពិន័យកងកម្លាំង៕

You can share this !

Loading...
អត្ថបទទាក់ទង