វៀតណាម បញ្ជាទិញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ពីប្រទេស​រុស្ស៊ី

ប្រភព៖ CNA

ប្រែសម្រួល៖ លាភ

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាម បានចុះឈ្មោះក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលវៀតណាម មិនបានបញ្ជាក់ពីចំនួនដូសនៃវ៉ាក់សាំង ដែលខ្លួនបានបញ្ជាទិញពីរុស្ស៊ីនោះទេ។ ការបញ្ជាទិញវ៉ាក់សាំងរុស្ស៊ីដោយប្រទេសវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីការផ្ទុះរាតត្បាតនូវជំងឺកូវីដ១៩ នៅក្នុងក្រុងដាណាង ដែលជាការបារម្ភចំពោះការឆ្លងក្នុងសហគមន៍។

សូមជម្រាបថា វៀតណាម រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន ៩១១នាក់ ក្នុងនោះស្លាប់ ២១នាក់ គិតមកទល់ពេលនេះ។

សូមរំឭកថា ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសទីមួយលើពិភពលោក ដែលបានរកឃើញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំបូងបំផុត បន្ទាប់ពីការប្រកាសជាផ្លូវការរបស់លោកប្រធានាធិបតី វ្ល៉ាឌឺមៀ ពូទីន កាលពីថ្ងៃទី១១ ខែសីហា។ វ៉ាក់សាំងបង្ការវីរុសកូវីដ១៩របស់រុស្ស៊ី មានឈ្មោះ "Sputnik V” ដែលផលិតដោយវិទ្យាស្ថាន Gamaleya ស្ថិតនៅក្រុងមូស្គូ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅខែមករា ឆ្នាំ២០២១៕

You can share this !

Loading...
អត្ថបទទាក់ទង