ចំនួនកុមារ​ដែល​ឆ្លង​វីរុស​កូវីដ១៩​នៅ​អាមេរិក​កេីនឡេីង​៩០%​ក្នុងរយៈ​ពេល៤សប្ដាហ៍​កន្លង​មក

អាមេរិក៖

របាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយដោយបណ្ឌិត្យសភាគ្រូពេទ្យកុមារ និងសមាគមមន្ទីរពេទ្យកុមារបានបង្ហាញថា មានការកើនឡើង៩០%នៃចំនួនករណីឆ្លងវីរុសកូវីដ១៩ក្នុងចំណោមកុមារអាមេរិកក្នុងរយៈពេល៤សប្តាហ៍កន្លងមក។

យោងតាមរបាយការណ៍ថ្មីនេះ កុមារនៅអាមេរិកចំនួន១៧ម៉ឺន៩ពាន់៩៩០នាក់បានឆ្លងវីរុសកូវីដ១៩នៅចន្លោះថ្ងៃទី៩ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា។

បណ្ឌិត្យសភាគ្រូពេទ្យកុមារ និងសមាគមមន្ទីរពេទ្យកុមារបានឲ្យដឹងថា ការកើនឡើងមួយផ្នែកអាចបណ្តាលមកពីមានការធ្វើតេស្តិ៍កាន់តែច្រេីនជាងមុន។

របាយការណ៍ថ្មីនោះ បានបង្ហាញថា កុមារដែលបានឆ្លងវីរុសកូវីដ១៩មានចំនួនជាង៩%នៃចំនួនអ្នកឆ្លងសរុបនៅតាមបណ្ដារដ្ឋដែលបានរាយការណ៍ពីចំនួនអ្នកឆ្លងវីរុសកូវីដ១៩ តាមក្រុមអាយុ។ យ៉ាងហោចណាស់មានកុមារសរុបចំនួន៣១ម៉ឺន១៧៤នដែលបានឆ្លងវីរុសកូវីដ១៩គិតត្រឹមថ្ងៃទី៦ ខែសីហា។

យោងតាមរបាយការណ៍ថ្មីនោះ រោគសញ្ញាធ្ងន់ធ្ងរកម្រកេីតមានណាស់ក្នុងចំណោមកុមារដែលបានឆ្លងវីរុសកូវីដ១៩។

អង្គការសុខភាពពិភពលោកបានប្រកាសកាលពីសប្តាហ៍មុនថា «ការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩កំពុងចាប់ផ្តើមចូលទៅក្នុងក្រុមមនុស្សវ័យក្មេងនៅទូទាំងពិភពលោក ខណៈដែលករណីឆ្លងភាគច្រើនគឺស្ថិតក្នុងចំណោមមនុស្សដែលមានអាយុពី២៥ ទៅ ៦៤ឆ្នាំ៕

You can share this !

Loading...
អត្ថបទទាក់ទង