ជប៉ុន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​នៅក្នុង​ទីក្រុង​ហុងកុង

ជប៉ុន៖

មន្ត្រីនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនមនុស្សជាច្រេីននាក់ក្នុងទីក្រុងហុងកុងក្រោមច្បាប់សន្តិសុខជាតិថ្មី។

ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សសរុបចំនួន១០នាក់កាលពីថ្ងៃច័ន្ទ ក្នុងនោះមានទាំងសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅក្រុងហុងកុង លោក ជីមមី ឡាយ (Jimmy Lai) និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ លោក អាំងណេស ចូវ (Agnes Chow) ផងដែរ។

មន្ត្រីនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ជំហរដដែលៗរបស់ជប៉ុនថា «ទីក្រុងហុងកុងគឺជាដៃគូសំខាន់បំផុតសម្រាប់ប្រទេសជប៉ុន ហើយរូបមន្តប្រទេសមួយ ប្រព័ន្ធដឹកនាំពីរគួរតែត្រូវបានរក្សាទុកតទៅទៀតដើម្បីឱ្យទីក្រុងហុងកុងបន្តអនុវត្តរបបសេរី និងបើកចំហ»។

បេីទោះបីជា លោក ស៊ូហ្គា មិនបានបញ្ជាក់លម្អិតក៏ដោយ ក៏លោកបានបន្ថែមថា ជប៉ុននឹងឆ្លើយតបឱ្យបានសមស្របខណៈដែលកំពុងធ្វើការជាមួយប្រទេសពាក់ព័ន្ធ។

ក្រុមអ្នករិះគន់បាននិយាយថាច្បាប់សន្តិសុខជាតិថ្មីរបស់ចិនបានបំផ្លាញសេរីភាពរបស់ក្រុងហុងកុង។ ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោលការរិះគន់នេះដោយបានលេីកឡេីងថា ច្បាប់នេះគឺមានភាពចាំបាច់ដើម្បីបញ្ឈប់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានកេីតឡេីងនៅក្នុងទីក្រុងហុងកុងសឹងតែពេញមួយឆ្នាំ២០១៩៕

You can share this !

Loading...
អត្ថបទទាក់ទង