លោក ពូទីន អះអាងថា កូនស្រីរបស់គាត់ បានចាក់វ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ពីក្រសួងសុខាភិបាលរុស្ស៊ី

ប្រភព៖ RT

ប្រែសម្រួល៖ លាភ

រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន បានមានប្រសាសន៍ថា កូនស្រីបង្កើតរបស់គាត់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩លើកដំបូងរបស់ពិភពលោក បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសនេះ បានយល់ព្រមចុះបញ្ជីវ៉ាក់សាំងកូវីដ១៩របស់វិទ្យាស្ថាន Gamaleya ។ នេះបើយោងតាមសារព័ត៌មាន RT ចុះផ្សាយនៅថ្ងៃទី១១ ខែសីហានេះ។

លោកពូទីន បានឱ្យដឹងថា កូនស្រីបង្កើតរបស់គាត់ មានអាការៈក្ដៅខ្លួនបន្តិច បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់រុស្ស៊ី។ ប៉ុន្តែ អាការៈក្ដៅខ្លួននេះ ក៏បាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ លោកប្រធានាធិបតីបានបញ្ជាក់ថា ពេលចាក់ភ្លាម កូនស្រីគាត់ មានសីតុណ្ហភាព ៣៨អង្សា មួយថ្ងៃក្រោយមក សីតុណ្ហភាពបានធ្លាក់មក ៣៧អង្សាវិញ។

សូមបញ្ជាក់ថា រុស្ស៊ី បានទទួលស្គាល់វ៉ាក់សាំងការពារកូវីដ១៩ របស់វិទ្យាស្ថាន Gameleya ខណៈលោកពូទីន រំពឹងថា រុស្ស៊ីនឹងចាប់ផ្ដើមផលិតវ៉ាក់សាំងនេះ ជាទ្រង់ទ្រាយធំ៕

You can share this !

Loading...
អត្ថបទទាក់ទង