ប្រធានាធិបតី​ហ្វីលីពីន​ទុកចិត្ត​យ៉ាងខ្លាំង​ទៅលើ​វ៉ាក់សាំង​បង្ការ​វីរុសកូវីដ១៩​របស់រុស្ស៊ី ហេីយស្ម័គ្រចិត្ត​ចាក់សាកល្បង

ហ្វីលីពីន៖

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺទេ (Rodrigo Duterte) បានកោតសរសេីរកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការផលិតវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ និងបានបង្ហាញឆន្ទៈក្នុងការចូលរួមចាក់សាកល្បងវ៉ាក់សាំងរបស់រុស្ស៊ី ។

ជាមួយគ្នានោះ លោក ឌូតឺទេ បានស្វាគមន៍សំណេីសុំផ្គត់ផ្គង់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ពីសំណាក់ប្រទេសរុស្ស៊ី ហេីយរំពឹងថាប្រទេសហ្វីលីពីននឹងបានទទួលវ៉ាក់សាំងដោយមិនគិតថ្លៃ ពីរុស្ស៊ី។

ប្រទេសរុស្ស៊ីរំពឹងថានឹងទទួលបានការអនុម័តសម្រាប់ការផលិតវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ក្នុងខែនេះ ហើយត្រៀមផ្តល់ទៅឲ្យប្រទេសហ្វីលីពីន ឬសហការជាមួយក្រុមហ៊ុនក្នុងស្រុករបស់ហ្វីលីពីនដើម្បីផលិតវ៉ាក់សាំងនោះក្នុងទ្រង់ទ្រាយធំ។

នៅថ្ងៃអង្គារនេះ ការិយាល័យប្រធានាធិបតីហ្វីលីពីនបានប្រកាសថា ហ្វីលីពីនត្រៀមខ្លួនធ្វើការជាមួយរុស្ស៊ីលើការសាកល្បងវ៉ាក់សាំងបង្ការវីរុសកូវីដ១៩, ការផ្គត់ផ្គង់ និងការផលិត ហេីយដើម្បីកាត់បន្ថយការភ័យខ្លាចរបស់មហាជន លោក ឌូតឺទេ នឹងស្ម័គ្រចិត្តចាក់សាក់ល្បងនៅពេលវ៉ាក់សាំងរបស់រុស្ស៊ីមកដល់។

ហ្វីលីពីនបច្ចុប្បន្ននេះស្ថិតក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងវីរុសកូវីដ១៩ច្រេីនជាងគេក្នុងតំបន់អាស៊ីដោយចំនួនអ្នកឆ្លងបានកេីនឡេីងដល់ជាង១៣ម៉ឺន៦ពាន់នាក់កាលពីចន្ទ ក្នុងនោះមានអ្នកស្លាប់ជាង២ពាន់២៩០នាក់៕

You can share this !

Loading...
អត្ថបទទាក់ទង