រដ្ឋាភិបាល​លីបង់ លាលែង​ពី​តំណែង ដោយសារ​តែ​កំហឹង​របស់​ពលរដ្ឋ​កាន់តែ​កើនឡើង

លីបង់៖

រដ្ឋាភិបាលលីបង់បានលាលែងពីតំណែងក្នុងគ្រាដែលកំហឹងរបស់មហាជនកាន់តែកើនឡើងខ្លាំងបន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងកាលពីថ្ងៃអង្គារដែលបានបំផ្លាញផ្នែកខ្លះនៃទីក្រុងបេរូត និងបានធ្វើឱ្យមនុស្សជាង២០០នាក់បាត់បង់ជីវិត។

ការប្រកាសនេះត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីលីបង់ លោក ហាសាន់ ឌីអាប (Hassan Diab) នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិកាលពីល្ងាចថ្ងៃចន្ទ។

មនុស្សជាច្រើនបានចោទប្រកាន់ក្រុមមេដឹកនាំរបស់ប្រទេសលីបង់ពីបទបង្កកំហុសតាមរយៈការធ្វេសប្រហែស និងអំពើពុករលួយ។

ពលរដ្ឋបានចេញមកតវ៉ានៅតាមដងផ្លូវ និងបានប៉ះទង្គិចជាមួយប៉ូលិសអស់រយៈពេលបីថ្ងៃជាប់គ្នាមកហើយ។

ការផ្ទុះដ៏ខ្លាំងសម្បើមក្នុងកំពង់ផែទីក្រុងបេរូតបណ្តាលមកពីការផ្ទុះសារធាតុគីមីអាម៉ូនីញ៉ូមនីត្រាតចំនួន២ពាន់៧៥០តោនដែលត្រូវបានស្តុកទុកដោយមិនមានសុវត្ថិភាពនៅក្នុងឃ្លាំងមួយក្នុងកំពង់ផែននោះជាច្រើនឆ្នាំមកហើយ។

ប្រធានាធិបតីលីបង់ លោក មីឆែល អូន (Michel Aoun) បានស្នើសុំឲ្យរដ្ឋាភិបាលនៅធ្វើជារដ្ឋាភិបាលចាំផ្ទះសិនទម្រាំគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើង៕

You can share this !

Loading...
អត្ថបទទាក់ទង