ផ្ទុះភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ី, អាជ្ញាធរ​ព្រមាន​ប្រជាជន និង​អ្នកទេសចរ​នៅទីនោះ

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ បានជូនដំណឹងថា ភ្នំភ្លើង Sinabung បានផ្ទុះ និងបាញ់ផ្សែងទៅលើអាកាស ៥គីឡូម៉ែត្រ នៅភាគខាងជើងកោះស៊ូម៉ាត្រា។

អាជ្ញាធរ បានព្រមានប្រជាជន និងអ្នកទេសចរ នៅក្នុងតំបន់ ពីលំហូរនៃកម្អែលភ្នំភ្លើង និងប្រាប់ឱ្យជម្លៀសទីតាំងក្នុងកាំរង្វង់ចម្ងាយ ៣គីឡូម៉ែត្រ ព្រមទាំងត្រូវពាក់ម៉ាស ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកម្ទេចធូលីភ្នំភ្លើង។

សូមជម្រាបថា ភ្នំភ្លើង Sinabung បានផ្ទុះជាទ្រង់ទ្រាយតូច កាលពីថ្ងៃសៅរ៍ ទី០៨ ខែសីហាម្ដងរួចទៅហើយ បន្ទាប់ពី វា បានអសកម្មភាពក្នុងរយៈពេលជាង ១ឆ្នាំកន្លងទៅ។

មកទល់ពេលនេះ មិនមានសេចក្ដីរាយការណ៍ពីការខូចខាតបង្កដោយបន្ទុះភ្នំភ្លើងចុងក្រោយនេះទេ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បានអះអាងថា ជើងហោះហើរជាច្រើន បានរងផលប៉ះពាល់៕

You can share this !

Loading...
អត្ថបទទាក់ទង