ឧបទ្ទវហេតុ​យន្តហោះ​ពេលចុះចត បណ្ដាល​ឱ្យស្លា ប់ ១៧នាក់ នៅ​រដ្ឋកេរ៉ាឡា (មានវីដេអូ)

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លា ប់ និងជាង ១០០នាក់ទៀត រងរបួស នៅយប់ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ នៅពេលដែលយន្តហោះមួយគ្រឿង ដែលផ្ទុកអ្នកដំណើរ ១៩១នាក់ បានចុះចតតែរអិលជ្រុលធ្លាក់ចេញពីផ្លូវ បណ្ដាលឱ្យដាច់ជាពីរកំណាត់ នៅឯព្រលានយន្តហោះអន្តរជាតិ Calicut ។

ហេតុការណ៍នេះ បានកើតឡើងនៅក្រុងកេរ៉ាឡា នៅម៉ោងហែល ១០យប់ ពេលកំពុងភ្លៀងខ្លាំង រដ្ឋកេរ៉ាឡា ប្រទេសឥណ្ឌា។ សេចក្ដីរាយការណ៍បានឱ្យដឹងថា យន្តហោះដែលជួបនូវឧបទ្ទវហេតុនេះ ប្រភេទ ប៊ូអ៊ីញ 373 មិនបានផ្ទុះឆេះនោះទេ។

អ្នកស្លាប់រួមមាន ពីឡុតទាំងពីររូប ព្រមទាំងមានទារកអាយុទើបតែ១០ខែ១នាក់ និងអាយុ ១៨ខែ១នាក់ ផងដែរ។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា យន្តហោះខាងលើ បានព្យាយាមចុះចតចំនួន ២លើក ដោយសង្កេតឃើញថា យន្តហោះបានសំកាំងខ្លួនចុះមកក្រោមមិនទាន់ដល់ដី តែក៏ហោះឡើងទៅវិញ។ ពេលចុះចតបានសម្រេច យន្តហោះ ក៏ជួបនឹងរឿងដ៏អកុសលតែម្ដង៕

សូមទស្សនាវីដេអូខាងក្រោម 

You can share this !

Loading...
អត្ថបទទាក់ទង