ទ្រព្យសម្បត្តិ​ស្ថាបនិក Facebook ឡេីង​ដល់១០០ពាន់​លានដុល្លារ​បន្ទាប់ពី​បញ្ចេញ​មុខងារ​ស្រដៀង កម្មវិធី TikTok

អាមេរិក៖

ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ស្ថាបនិកក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺបឺក (Mark Zuckerberg) បានកើនឡើងដល់១០០ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Facebook បានប្រកាសដាក់ឲ្យប្រេីប្រាស់មុខងារថ្មីមួយសម្រាប់ឲ្យអ្នកប្រើប្រាស់បង្កើតវីដេអូខ្លីៗ។

កាលពីថ្ងៃពុធ ក្រុមហ៊ុន Facebook បានប្រកាសដាក់ឲ្យប្រេីប្រាស់មុខងារ Reels នៅលេីកម្មវិធីបណ្ដាញសង្គម Instagram ដែលមុខងារថ្មីនេះ អាច ឲ្យ អ្នក ប្រើ ប្រាស់ បង្កើត វីដេអូ ខ្លីៗស្រដៀងទៅនឹងកម្មវិធី TikTok របស់ចិនដែរ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Facebook បានកើនឡើងជាង៦%កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគ្រាដែលលោក ហ្សាក់ខឺបឺក មានភាគហ៊ុន១៣%នៅក្នុងក្រុមហ៊ុន Facebook។

លោក ហ្សាក់ខឺបឺក ឥឡូវនេះបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតែ៣នាក់គត់ដែលមានទ្រព្យសម្បត្តិដល់ខ្ទង់រយពាន់លានដុល្លារនៅលេីពិភពលោក។ មនុស្ស២នាក់ផ្សេងទៀតគឺ ស្ថាបនិកក្រុមហ៊ុន Amazon លោក ជីវ ប៊ីហ្សូ (Jeff Bezos) និង លោក បៀល ហ្គេត (Bill Gates) នៅក្នុងក្រុមហ៊ុន Microsoft។

ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ លោក ហ្សាក់ខឺបឺក បានកើនឡើងប្រហែល២២ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈដែលទ្រព្យសម្បត្តិរបស់ លោក ប៊ីហ្សូ បានកើនឡើងជាង៧៥ពាន់លានដុល្លារ៕

You can share this !

Loading...
អត្ថបទទាក់ទង