ស្ថាបនិក​កម្មវិធី TikTok របស់ចិន​និយាយ​ការពារ​ផែនការ​លក់ប្រតិបត្តិការ​របស់​កម្មវិធីនេះ​ទៅឲ្យ​ក្រុមហ៊ុនអាមេរិក

ចិន៖

ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាអ្នកបង្កេីតកម្មវិធី វីដេអូខ្លីៗ TikTok បាននិយាយការពារការសម្រេចចិត្តរបស់ក្រុមហ៊ុនដែលកំពុងចរចាលក់ប្រតិបត្តិការរបស់កម្មវិធី TikTok នៅអាមេរិកទៅឲ្យក្រុមហ៊ុន Microsoft។

នៅក្នុងសំបុត្រដែលផ្ញេីទៅកាន់បុគ្គលិក ក្នុងប្រទេសចិន កាលពីថ្ងៃអង្គារ លោក ចាង យីមីង (Zhang Yiming) បាននិយាយថា «កិច្ចព្រមព្រៀងលក់នោះគឺជាមធ្យោបាយតែមួយគត់ដេីម្បីការពារកុំឲ្យកម្មវិធី TikTok ត្រូវបានគេបិទនៅក្នុងសហរដ្ឋអាមេរិក»។

លោក ចាង បានទទួលស្គាល់ការរិះគន់ ប៉ុន្តែគាត់បាននិយាយថា មនុស្សជាច្រេីនយល់ខុសចំពោះស្ថានភាពស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។

នៅលេីបណ្ដាញសង្គម លោក ចាង ត្រូវបានគេរិះគន់ និងចាត់ទុកជាជនក្បត់ដោយសារការសម្រេចចិត្តលក់ប្រតិបត្តិការរបស់កម្មវិធី TikTok នោះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបិទប្រតិបត្តិការរបស់កម្មវិធី TikTok នៅក្នុងអាមេរិកដោយយោងលេីហេតុផលសន្តិសុខជាតិ និងបានទុកពេលឲ្យក្រុមហ៊ុនគ្រប់គ្រងកម្មវិធីនេះធ្វេីការចរចាលក់វាទៅឲ្យក្រុមហ៊ុន Microsoft របស់អាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ថា ការដាក់សម្ពាធបែបនេះគឺស្មេីនឹង អំពេី «ចោរកម្ម»៕

You can share this !

Loading...
អត្ថបទទាក់ទង