រដ្ឋវិកតូរៀ របស់​អូស្ត្រាលី​ដាក់ពង្រាយ​កងទ័ព​ដេីម្បី​ពង្រឹង​បទបញ្ជា​ឲ្យពលរដ្ឋ​ស្នាក់នៅ​ផ្ទះដេីម្បី​ទប់ទល់នឹង​វីរុសកូវីដ១៩

អូស្ត្រាលី៖

រដ្ឋវិកតូរៀ (Victoria) ដែលជារដ្ឋមានមនុស្សរស់នៅច្រើនបំផុតលំដាប់ទី២នៅក្នុងប្រទេសអូស្រ្តាលីនោះបានប្រកាសនៅថ្ងៃអង្គារនេះថា នឹងដាក់ពង្រាយបុគ្គលិកយោធាដើម្បីពង្រឹងការអនុវត្តវិធានការចត្តាឡីស័កដេីម្បីទប់ទល់នឹងការឆ្លងរីករាលដាលរបស់វីរុសកូវីដ១៩ ។

រដ្ឋនេះបានបញ្ជាក់ថា អ្នកណាដែលបំពាននឹងវិធានការនេះប្រឈមនឹងការផាកពិន័យថ្មីដ៏តឹងរ៉ឹង។

នៅដើមសប្តាហ៍នេះ រដ្ឋវិកតូរៀ បានដាក់បម្រាមគោចរពេលយប់, រឹតបន្តឹងការដេីរហេីរប្រចាំថ្ងៃរបស់ពលរដ្ឋ និងបញ្ជាឱ្យបិទសកម្មភាពសេដ្ឋកិច្ចមួយផ្នែកធំដេីម្បីទប់ទល់នឹងការកេីនឡេីងនៃករណីឆ្លងវីរុសកូវីដ១៩។

ប៉ុន្តែអភិបាលរដ្ឋវិកតូរៀបាននិយាយថា ក្រុមមន្ត្រីបានពិនិត្យឃេីញថា ជិតមួយភាគបីនៃអ្នកដែលបានឆ្លងវីរុសកូវីដ១៩មិនបានអនុវត្តវិធានការចត្តាឡីស័កនៅក្នុងផ្ទះទេ ដែលនេះទាមទារឲ្យមានការដាក់ពិន័យថ្មីដលតឹងរ៉ឹងជាងមុន។

យោងតាមអភិបាលរដ្ឋវិកតូរៀ បុគ្គលិកយោធាចំនួន៥០០នាក់នឹងត្រូវដាក់ពង្រាយមកកាន់រដ្ឋវិកតូរៀនៅសប្តាហ៍នេះដើម្បីពង្រឹងការអនុវត្តវិធានការចត្តាឡីស័ក ហេីយអ្នកដែលបំពានបទបញ្ជាឲ្យស្នាក់នៅផ្ទះនេះនឹងត្រូវទទួលការផាកពិន័យជាប្រាក់រហូតដល់ទៅជាង៣ពាន់៥រយដុល្លារអាមេរិក។ ប៉ុន្តែអ្នកដែលត្រូវទទួលសេវាសង្គ្រោះបន្ទាន់គឺត្រូវបានលេីកលែង។

រដ្ឋវិកតូរៀបានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្ស៤៣៩នាក់ថែមទៀតបានឆ្លងវីរុសកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង