វីរុស​កូវីដ១៩​ផ្ទុះឆ្លងរាលដាល​នៅលើ​នាវាទេសចរណ៍​របស់​ន័រវែស

ន័រវេស៖

ក្រុមមន្ត្រីន័រវែសបាននិយាយថា អ្នកដំណើរ និងបុគ្គលិកយ៉ាងហោចណាស់៤១នាក់នៅលើនាវាទេសចរណ៍មួយគ្រឿងរបស់ប្រទេសន័រវេសបានធ្វេីតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩។

ក្រុមហ៊ុនដែលជាម្ចាស់នាវាទេសចរណ៍នោះបានប្រកាសថា «អ្នកដំណើររាប់រយនាក់ទៀតដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ MS Roald Amundsen ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងកំពុងរង់ចាំលទ្ធផលធ្វេីតេស្តិ៍»។

នាវាទេសចរណ៍ MS Roald Amundsen ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនន័រវែសឈ្មោះ Hurtigruten បានចូលចតនៅកំពង់ផែ Tromso ស្ថិតនៅភាគខាងជើងប្រទេសន័រវេសកាលពីថ្ងៃសុក្រ។

ក្រុមហ៊ុន Hurtigruten បានប្រកាសថា ខ្លួនបានផ្អាកដំណើរការនាវាទេសចរណ៍ទាំងអស់របស់ខ្លួនដោយសារតែការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ១៩នៅលេីនាវាទេសចរណ៍ MS Roald Amundsen។

រដ្ឋាភិបាលន័រវេសបានប្រកាសថា ខ្លួននឹងបញ្ឈប់នាវាទេសចរណ៍ទាំងអស់ដែលមានមនុស្សជិះនៅលេីនោះលេីសពី១០០នាក់មិនឲ្យដាក់អ្នកដំណេីរចុះក្នុងរយៈពេលយ៉ាងហោចណាស់១៤ថ្ងៃ។

ជាមួយគ្នាប៉ូលិសបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតថាតើមានការបំពានច្បាប់ណាមួយឬទេមុនពេលមានការផ្ទុះឡើងនៃការឆ្លងរីករាលដាលរបស់វីរុសកូវីដ១៩នៅលើនាវាទេសចរណ៍ MS Roald Amundsen៕

You can share this !

Loading...
អត្ថបទទាក់ទង