បារាំង​បញ្ឈប់​ការផ្ដល់​សច្ចាប័ន​លេី​សន្ធិសញ្ញាធ្វេី​បត្យាប័ន​ជាមួយ​ក្រុងហុងកុង

បារាំង៖

ប្រទេសបារាំងកាលពីថ្ងៃច័ន្ទបានប្រកាសថា ខ្លួនបានបញ្ឈប់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាធ្វេីបត្យាប័នជាមួយក្រុងហុងកុងបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ច្បាប់សន្តិសុខថ្មីដ៏ចម្រូងចម្រាសលេីអតីតដែនដីអាណានិគមអង់គ្លេសមួយនេះ។

ក្រសួងការបរទេសបារាំងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា «ដោយយោងលេីស្ថានភាពចុងក្រោយនេះ បារាំងនឹងមិនបន្តផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងធ្វេីបត្យាប័នដែលបានចុះហត្ថលេខានៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ រវាងបារាំង និងតំបន់រដ្ឋបាលពិសេសហុងកុងទៀតឡេីយ»។

ក្រសួងការបរទេសបារាំងបានរិះគន់យ៉ាងខ្លាំងចំពោះច្បាប់សន្តិសុខថ្មីនោះដោយនិយាយថា ច្បាប់នោះបង្កេីតភាពពមិនច្បាស់លាស់ទៅដល់គោលការណ៍ « ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ និងសេរីភាពជាមូលដ្ឋាន»។

ក្រសួងការបរទេសបារាំងបានបន្ថែមថា «ច្បាប់នេះក៏មានផលប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋបារាំង និងអាជីវកម្មរបស់បារាំងផងដែរ»។

ការដាក់ច្បាប់សន្តិសុខថ្មីលេីទីក្រុងហុងកុងបានបង្កើនភាពតានតឹងរវាងប្រទេសចិន និងលោកខាងលិចក្នុងគ្រាដែលមានភាពតានតឹងស្រាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់ក្រុងប៉េកាំងទៅលេីជនជាតិភាគតិចអ៊ុយហ្គ័រ និងឥរិយាបថរបស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei ។

ប្រទេសនូវែលសេឡង់, កាណាដា, អង់គ្លេស, អូស្រ្តាលី និងអាល្លឺម៉ង់បានផ្អាកសន្ធិសញ្ញាធ្វើបត្យាប័នជាមួយក្រុងហុងកុងរួចហើយចាប់តាំងពីច្បាប់សន្តិសុខថ្មីត្រូវបានដាក់លេីក្រុងហុងកុងកាលពីខែមិថុនា៕

You can share this !

Loading...
អត្ថបទទាក់ទង