ឥណ្ឌា​ឡេីងផុត​រុស្ស៊ី​ក្លាយជា​ប្រទេសទី៣​ដែលមាន​អ្នកឆ្លង​វីរុស​កូវីដ១៩​ច្រេីនជាងគេ

ឥណ្ឌា៖ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសឥណ្ឌាបានកេីនឡេីងផុតចំនួនអ្នកឆ្លងនៅក្នុងប្រទេសរុស្ស៊ីដោយបានធ្វេីឲ្យឥណ្ឌាក្លាយជាប្រទេសទី៣ក្នុងពិភពលោកដែលមានអ្នកឆ្លងវីរុសនេះច្រេីនជាងគេ។

ករណីឆ្លងបានកេីនឡេីងខ្លាំងនៅឥណ្ឌាបន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ក្នុងគោលបំណងទប់កុំឲ្យសេដ្ឋកិច្ចដួលរលំ។

យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ឥណ្ឌាបានរកឃេីញករណីឆ្លងថ្មីបន្ថែមទៀតចំនួន២៤,២៤៨នាក់នៅថ្ងៃចន្ទនេះដែលនេះធ្វេីឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុបឡេីងដល់៦៩៧,៤១៣នាក់។

ឥឡូវនេះឥណ្ឌាកំពុងតាមពីក្រោយអាមេរិក និងប្រេស៊ីលក្នុងឋានៈជាប្រទេសដែលមានពលរដ្ឋឆ្លងវីរុសកូវីដ១៩ច្រេីនជាងគេ ខណៈដែលក្រុ មអ្នកវិទ្យាសាស្ត្រព្យាករថាចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅឥណ្ឌានឹងកេីនឡេីងផុត៨០ម៉ឺននាក់នៅខែកក្កដានេះ។

ឥណ្ឌាបានបរាជ័យក្នុងការទប់កុំឲ្យមានការកេីនឡេីងនៃករណីឆ្លងវីរុសកូវីដបេីទោះបីជាប្រទេសនេះបានអនុវត្តវិធានការបិទប្រទេសកាលពីចុងខែមីនាក្ដីដែលនៅពេលនោះមានមនុស្សមិនដល់១ពាន់នាក់ទេបានឆ្លងវីរុសកូវីដ១៩។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ត្រូវបង្ខំចិត្តធ្វេីការបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងខែមិថុនាដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចដែលរំកិលទៅរកការធ្លាក់ចុះជាលេីកដំបូងក្នុងរយៈពេលជាងបួនទសវត្សរ៍មកនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង