ក្រុមហ៊ុន​សែលកាត ប្រគល់​ទឹកប្រាក់១០ម៉ឺនដុល្លារ ដល់​អតិថិជន​នៅ​ខេត្តបាត់ដំបង ដែល​ឈ្នះពី​ការផ្ញើសារ ១០K

អត្ថបទ៖ អ្នកស្រី ឡាច សុគន្ធាវី

ខេត្តបាត់ដំបង៖ អ្នកស្រី ខា ទៀង ស្ថិតក្នុងវ័យ ៧៨ឆ្នាំ គឺជាអតិថិជន ទី២៧ ក្នុងឆ្នាំ២០២០នេះ ដែលមានសំណាងទទួលបាននូវទឹកប្រាក់ចំនួន១០ ម៉ឺនដុល្លារពីក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard បន្ទាប់ពីអ្នកស្រីបានឈ្នះរង្វាន់ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាជារៀងរាល់ថ្ងៃ ដែលពេញនិយមរបស់ក្រុមហ៊ុនCellcard បន្ទាប់ពីអ្នកស្រីបានទូរស័ព្ទទៅកាន់លេខ៨៨៨៨ ហើយតំណាងក្រុមហ៊ុនបាននាំយកទៅប្រគល់ជូនដល់គេហដ្ឋានផ្ទាល់របស់អ្នកស្រី នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងនិង ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២០ ។

អ្នកស្រី ខា ទៀង បានបង្ហាញនូវអារម្មណ៍រំភើបសប្បាយរីករាយ ខណៈពេលដែលអ្នកស្រី បានឈ្នះរង្វាន់ជាទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នាពេលនេះរហូតដល់ ១០ម៉ឺនដុល្លារនេះ គឺពិតជាសំណាងមែនទែនគ្រាន់តែអ្នកស្រីបានចូលរួមផ្សងសំណាង ក្នុងកម្មវិធីឈ្នះរង្វាន់១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ របស់ក្រុមហ៊ុនCellcard ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

តំណាងក្រុមហ៊ុន Cellcard ដែលបាននាំយករង្វាន់១០ម៉ឺនដុល្លារទៅប្រគល់ជូនអតិថិជន Cellcard នៅបាត់ដំបង បានឲ្យដឹងថា កម្មវិធីឈ្នះ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃរបស់ Cellcard គឺជាប្រូមូសិនពិសេសមួយដែលឲ្យអតិថិជនCellcard ទាំងអស់មានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ ហើយនៅក្នុងករណី ដែលមិនមានអ្នកឈ្នះទេប្រាក់រង្វាន់នៅសល់នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតជាប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

ក្រុមហ៊ុន Cellcard សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ផងដែរ ក្រុមហ៊ុន Cellcard មានសេចក្ដីសោមនស្សរីករាយបំផុត ដោយក្រុមហ៊ុនមានឱកាសអាចចូលរួមចំណែកជួយដល់គ្រួសារបងប្អូនខ្មែរនៅក្នុងគ្រាដ៏លំបាកនេះ ហើយយើងពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះការឈ្នះរង្វាន់របស់អ្នកស្រី ខា ទៀង នៅខេត្តដំបងនាពេលនេះ ។

ក្រុមហ៊ុននឹងយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដ៏ស្មោះស្ម័គ្រទាំងអស់ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានមោទនភាពបំផុតដែលបានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរសុទ្ធសាធ ហើយអ្នកស្រី ខា ទៀង ដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធីប្រូម៉ូសិននេះ ក៏នឹងជួយសម្រួលជីវភាពក្រុមគ្រួសាររក្នុងពេលបច្ចុប្បន្ននេះឱ្យមានការរីកចម្រើន ។

អ្នកស្រី បានសំដែងនូវអំណរអរគុណដល់ក្រុមហ៊ុន Cellcard នៅក្នុងការផ្ដល់រង្វាន់មហាសំណាងនេះអោយកម្មវិធីប្រូម៉ូសិនពិសេសរបស់Cellcard នេះគឺជាកម្មវិធីដ៏អស្ចារ្យមែនទែនព្រោះវាបានផ្ដល់សំណាង មិននឹកស្មានថាបានឈ្នះដល់១០ម៉ឺនដុល្លារបែបនេះសោះ ។

អ្នកស្រីបានធ្វើការណែនាំដល់ប្រជាពលរដ្ឋខ្មែរដើម្បីមានសំណាង អ្នកអាចតេទៅកាន់លេខ៨៨៨៨ ឬផ្ញើសារ១០k ទៅកាន់លេខ ៨៨៨៨ ហើយបន្ទាប់មកអ្នកនឹងទទួលបានលេខសំណាងទាំង៦ខ្ទង់ ដើម្បីរង់ចាំការផ្សងសំណាងពីក្រុមហ៊ុន Cellcard ៕

You can share this !

Loading...
អត្ថបទទាក់ទង