នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe ប្រកាស​លាលែង​ពី​តំណែង​ហើយ

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

បារាំង៖ លោក Edouard Philippe នាយករដ្ឋមន្ត្រីបារាំង និងរដ្ឋាភិបាលរបស់លោក បានផ្ញើលិខិតលាលែងពីតំណែង ទៅកាន់លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង បន្ទាប់ពីដឹកនាំរដ្ឋាភិបាលបានរយៈពេល ៣ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក Edouard Philippe បានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីជំងឺកូវីដ១៩ រាតត្បាតនៅក្នុងប្រទេសបារាំង។ ក្នុងសេចក្ដីថ្លែងការណ៍ រដ្ឋាភិបាលបារាំង មិនបានផ្ដល់មូលហេតុនៃការលាលែងនេះឡើយ។

គណៈរដ្ឋមន្ត្រីនឹងត្រូវរុះរើ បន្ទាប់ពីលោក ម៉ាក្រុង សន្យាថា នឹងដឹកនាំប្រទេសដើរលើវិថីថ្មីមួយ ក្នុងអាណត្តិដែលនៅសល់ ២ឆ្នាំ។

លោក Edouard Philippe នឹងបន្តដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន រហូតដល់ រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង៕

You can share this !

Loading...
អត្ថបទទាក់ទង