ពិតជា​ករណីកម្រ! ស្ត្រី​នៅ​បន្ទាយមានជ័យ មាន​កូនភ្លោះ ៤នាក់ ចាប់កំណើត​ក្នុងផ្ទៃ

ប្រភព៖ Bou Vibonne

បន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ មានរឿងមួយល្បីជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីស្ត្រីម្នាក់នៅខេត្តបន្ទាយមានជ័យ ត្រូវបានរាយការណ៍ថា កំពុងមានផ្ទៃពោះ កូនភ្លោះ ៤នាក់។

លោក​វេជ្ជបណ្ឌិត ប៊ូ វិ​បោ​ន អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា មាន​ស្ត្រី​ម្នាក់​ឈ្មោះ រាត្រី អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​ថ្មពួក ត្រូវ​បាន​សាច់ញាតិ​ប្រមាណ​៤​នាក់ ​នាំ​មក​ពិនិត្យ​ផ្ទៃពោះ​នៅ​គ្លីនិក​របស់​លោក ។ ក្រោយ​ពេល​ពិនិត្យ ស្រាប់​តែ​មានការ​ភ្ញាក់ផ្អើល​មិន​ដែល​ធ្លាប់​ជួប ព្រោះ​ធ្លាប់​ឃើញ​តែ​កូនភ្លោះ​៣​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ពិនិត្យ​លើក​នេះ​មាន​ភ្លោះ​ដល់​ទៅ​៤​នាក់ ដែល​មាន​អាយុ​ទើបបាន​៣​ខែ​ជាង​នោះ​ទេ​។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ក្រោយ​ពេល​ពិនិត្យ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​៣​ខែ និង​មានកូន​ដល់​៤​នាក់ គឺ​កូន​នៅ​ផ្នែក​ខាងក្រោម​៣​នាក់ និង​ខាងលើ​ម្នាក់ ហើយ​ក៏​ប្រាប់​ទៅ​ស្ត្រី​ពពោះ និង​សាច់​ញាតិ​ឱ្យ​នាំ​គាត់​ទៅ​ផ្ញើ​ពោះ​នៅ​ម​រន្ទី​ពេទ្យ​គុន្ធ​បុប្ផា​ខេត្តសៀមរាប​វិញ ដើម្បី​សុវត្ថិភាព​ម្តាយ និង​សុខភាព​ទារក រហូត​ដល់​៤​នាក់​ដែល​នៅ​ក្នុង​ផ្ទៃ​។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ពពោះ​ពិនិត្យ​ឃើញ​ទារក រហូត​ដល់​៤​នាក់​នោះ មិន​ទាន់​ដឹង​ថា មានកូន​ប្រុស និង​ស្រី​ប៉ុន្មាន​នោះ​ទេ ព្រោះ​ទារក​ទើបតែ​មាន​អាយុ​៣​ខែ​ជាង ហើយ​នេះ​ជា​កូន​ទី​២​ហើយ​។

លោកវេជ្ជបណ្ឌិត ​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​សុខភាព​ម្តាយ​ដែល​កំពុង​ពពោះ​កូនភ្លោះ​ដល់​៤​នាក់​នេះ គឺ​សុខភាព​ម្តាយ និង​កូន​៤​នាក់​ក្នុង​ពោះ​ល្អ​ដូច​ជា​ធម្មតា តែ​អ្វី​សំខាន់​នោះ នៅ​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​កាន់តែ​ធំ វា​អាច​នឹង​ចង្អៀត ហើយ​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ដល់​កូន និង​សុខភាព​ទាំង​ម្តាយ ទាំង​កូន ទើប​គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​គាត់​ទៅ​ផ្ញើរ​ពោះ​នៅ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ខេត្តសៀមរាប​វិញ ហើ​បើ​មើលទៅ​ស្ថានភាព​គ្រួសារ​ស្ត្រី​រូប​នេះ ដូច​ជា​ជួប​ការ​លំបាក​ខ្លះ​ដែរ​។

ចំពោះករណីដ៏កម្រនេះ អ្នកចូលរួម Comment ជាច្រើន បានជូនពរម្ដាយ និងកូនភ្លោះទាំង៤ មានសុខភាពល្អផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង