ប្រៃសណីយ៍​កម្ពុជា ប្រកាស​បើក​ទទួល​បញ្ញើ​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​វៀតណាម​ឡើងវិញ

ភ្នំពេញ៖ ក្រោយពីបិទមួយរយៈមកនេះដោយសារបញ្ហារីករាលដាលសាកលនៃវីរុសកូវីដ-១៩ ប្រៃសណីយ៍កម្ពុជា បានប្រកាសបើកទទួលបញ្ញើឡើងវិញសម្រាប់ប្រទេសម៉ឡេស៊ី និងវៀតណាម។នេះបើយោងតាមសេចក្តីប្រកាសរបស់ប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។

ប្រៃសណីយ៍កម្ពុជា បានប្រកាសថា ជូនដំណឹងដល់អតិថិជនទាំងអស់ ឱ្យបានជ្រាបថា ប្រៃសណីយ៍កម្ពុជា ចាប់ដំណើរការទទួលផ្ញើតែបញ្ញើ EMS ទៅប្រទេសម៉ាឡេស៊ី(Malaysia) និងបញ្ញើគ្រប់ប្រភេទ តាមផ្ទៃរាបទៅប្រទេសវៀតណាម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ (ទី៣ ខែកក្កដា ឆ្នាំ២០២០)។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ជ្រាបជាព័ត៌មាន៕

You can share this !

Loading...
អត្ថបទទាក់ទង