តោះ មកដឹងពី​ចំនួន​ទឹក​ប្រាក់ ដែល​រាជរដ្ឋាភិបាល ផ្តល់​ជូន​ពលរដ្ឋ​ខ្មែរក្រីក្រ និង​ងាយរងគ្រោះ​ដោយ COVID-19

ភ្នំពេញ៖ ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ដាក់​ចេញ​នូវ “កម្មវិធី​ផ្តល់​សាច់​ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩”។ បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន  សែន ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ទៅ​លក្ខខណ្ឌ​ដូច​ខាងក្រោម។

១. តំបន់​ទី​ប្រជុំជន​ក្នុងរាជធានី​ភ្នំពេញ

បណ្ណ [ក្រ-១] ៖ ក្នុង១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺនរៀល បូក​បន្ថែម ៥២ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម៤ ម៉ឺនរៀល​ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុក្រោម៥ ឆ្នាំ ជា​ជន​មាន​ពិការភាព ជា​ជន​ចាស់​ជរា​អាយុចាប់​ពី ៦០ ឆ្នាំឡើង និង ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍។

បណ្ណ [ក្រ-២]៖ ក្នុង១​គ្រួសារ ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺនរៀល បូក​បន្ថែម ៣៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨០០០៛ ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ឆ្នាំ ជា​ជន​មាន​ពិការ​ភាព ជា​ជន​ចាស់​ជរា​អាយុ​ចាប់ពី ៦០ឆ្នាំឡើង និង​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍។

២. តំបន់​ទីប្រជុំ​ជន​ក្រៅ​ពី​រាជធានី​ភ្នំពេញ

បណ្ណ [ក្រ-១]៖ ក្នុង១​គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ៤ម៉ឺនរៀល ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ជន​មាន​ពិការភាព ជន​ចាស់​ជរា​អាយុ​ចាប់​ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍។

បណ្ណ [ក្រ-២]៖ ក្នុង ១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ២៨ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛ ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ឆ្នាំ ជន​មាន​ពិការ​ភាព ជន​ចាស់​ជរា​អាយុ​ចាប់​ពី ៦០ ឆ្នាំឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ។

៣. តំបន់​ជនបទ

បណ្ណ [ក្រ-១] ៖ ក្នុង ១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ៨ ម៉ឺនរៀល បូក​បន្ថែម ២៤ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុងគ្រួសារ​ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ជន​មាន​ពិការភាព ជន​ចាស់​ជរា​អាយុ​ចាប់ពី ៦០ឆ្នាំឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ។

បណ្ណ [ក្រ-២]៖ ក្នុង ១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ១៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ១៦ ០០០៛ ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ជន​មាន​ពិការភាព ជនចាស់​ជរា​អាយុ​ចាប់​ពី ៦០ឆ្នាំឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍។

ការ​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ គឺ​ដើម្បី​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋមួយ​រយៈ ​អំឡុងពេល COVID-19 ប៉ុណ្ណោះ មិន​មែន​ជា​ចិញ្ចឹម​ពលរដ្ឋរហូត​នោះ​ទេ រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​នៅ​ពេល​សភាពការណ៍​បាន​ប្រសើរ​ឡើង៕

You can share this !

Loading...
អត្ថបទទាក់ទង