ម៉ាស៊ីន​បូមធូលី និង​សំរាម​ចំនួន​ពីរគ្រឿង បាន​ដាក់សាកល្បង​សម្អាត​សួនច្បារ និង​រមណីយដ្ឋាន​នានា​ក្នុង​រាជធានីភ្នំពេញ

ដោយ៖ គង់ ប៊ុនណា

ភ្នំពេញ៖ ម៉ាស៊ីនបូមធូលី និងសំរាមចំនួនពីរគ្រឿង ដែលជាអំណោយរបស់ទីក្រុងណាននីង ប្រទេសចិន ជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានដាក់សាកល្បង សម្អាតតាមសួនច្បារ និងរមណីយដ្ឋាននានាក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០។ ម៉ាស៊ីននេះមានគុណភាពដែលអាចបូមធូលីបានស្អាត និងមិនធ្វើឱ្យធូលីហុយពេលកំពុងប្រមូលផងដែរ។

ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ស្វ័យប្រវត្តិ នេះ មានសម្ថភាពបូមក្នុងទំហំ ១៦០០០ម៉ែត្រ ការ៉េ ក្នុង មួយម៉ោង ឬអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ម៉ាស៊ីនបូមមទាំងពីរនេះ ប្រើដោយថាមពលអាគុយ ដែលមិនផលប៉ះពាល់បរិស្ថាន៕

You can share this !

Loading...
អត្ថបទទាក់ទង