អាមេរិក គ្រោង​បន្ត​កិច្ចចរចា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី នៅ​ខែកក្កដា​ឬសីហា

ប្រែសម្រួលដោយ៖ ហ៊ាង នីតា

អូទ្រីស៖ ប្រេសិតអាមេរិក បាននិយាយថា ប្រទេសរុស្ស៊ី និងអាមេរិក សង្ឃឹមថា នឹងធ្វើការជួបចរចាគ្នាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជុំទី២ នៅទីក្រុងវិយែន ប្រទេសអូទ្រីសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅចុងខែកក្កដាឬដើមខែសីហា។

ប្រេសិតអាមេរិក លោក ម៉ាសល បៀលលីងស្ល៊ី (Marshall Billingslea) បានលើកឡើងបែបនេះក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីកិច្ចចរចាជុំទី១រវាងលោក និងប្រេសិតរុស្ស៊ីបានបញ្ចប់។

លោក ម៉ាសល (Marshall) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កិច្ចចរចាជុំទី១សម្រេចបានលទ្ធផលជាច្រើន ហើយលោក និងសមភាគីរុស្ស៊ី ក៏បានព្រមព្រៀងគ្នាបង្កើតក្រុមការងារបច្ចេកទេសដើម្បីពិភាក្សាបន្ថែមអំពីកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធត្រីភាគី ដែលគ្រោងនឹងធ្វើឡើងនាពេលអនាគតផងដែរ។

ស្របពេលជាមួយគ្នានោះលោក ម៉ាសល (Marshall) បានរិះគន់ប្រទេសចិន ដែលមិនចូលរួមក្នុងកិច្ចចរចានោះដោយនិយាយថា ចិនមានការអៀនខ្មាស ហើយបានបន្ថែមថា អាមេរិកនឹងបន្តអញ្ជើញចិនឱ្យចូលរួមក្នុងកិច្ចចរចាជុំបន្ទាប់។

លោក បាននិយាយថា អាមេរិកនិងរុស្ស៊ីរំពឹងថាចិននឹងគោរពតាមកាតព្វកិច្ចនៅក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរដោយចូលរួមចរចាជាមួយពួកគេដោយស្មោះត្រង់៕

You can share this !

Loading...
អត្ថបទទាក់ទង