អារ៉ាប៊ីសាអូឌីត ហាម​មិនឱ្យ​ពលរដ្ឋ​មូស្លីម​មកពី​ក្រៅប្រទេស​ចូលរួម​បុណ្យហាជ្ជី

ប្រែសម្រួលដោយ៖ ហ៊ាង នីតា

អារ៉ាប៊ីសាអូឌីត៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថា នៅឆ្នាំនេះ ខ្លួននឹងហាមមិនឱ្យអ្នកមកពីក្រៅប្រទេស ចូលរួមពិធីបុណ្យហាជ្ជីឡើយដោយសារព្រួយបារម្ភពីការឆ្លងវីរុសកូវីដ១៩ ហើយមានតែពលរដ្ឋអារ៉ាប៊ីសាអូឌីតមួយចំនួនប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយអនុវត្តវិធានការរក្សាគម្លាតឆ្ងាយពីគ្នា។

នេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលពលរដ្ឋមូស្លីមនៅជុំវិញពិភពលោកមិនត្រូវបានអនុញ្ញាតឱ្យចូលរួមបុណ្យប្រចាំឆ្នាំដ៏សំខាន់នេះដែលពលរដ្ឋមូស្លីមទាំងអស់តែងតែប្រាថ្នាចូលរួមឱ្យបានយ៉ាងតិចម្តងក្នុងមួយជីវិត។

អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីធានាថាបុណ្យហាជ្ជីត្រូវបានប្រារព្ធឡើងប្រកបដោយសុវត្ថិភាព និងចៀសឆ្ងាយពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសអារ៉ាប៊ីសាអូឌីត អាចរកប្រាក់ចំណូលពីបុណ្យហាជ្ជីបានប្រហែល ១២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ១៩ នៅអារ៉ាប៊ីសាអូឌីត បានកើនលើស ១៦ម៉ឺននាក់ និងមានអ្នកបាត់បង់ជីវិត១,៣០៧នាក់ ក្រោយពីករណីឆ្លងថ្មីៗមានការកើនឡើងក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង