ស៊ីលី ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ​ដែល​មិនមាន​សញ្ញា​នៃការថយចុះ​ករណី​ឆ្លង​កូវីដ១៩​ឡើយ

ប្រែសម្រួលដោយ៖ ហ៊ាង នីតា

ស៊ីលី៖ ខណៈដែលជំងឺកូវីដ១៩ កំពុងបន្តរីករាលដាលដែលហាក់ដូចជាមិនអាចទប់ស្កាត់បាននៅក្នុងប្រទេសស៊ីលី ក្រុមអ្នកជំនាញផ្នែកសុខាភិបាល បានព្រមានថា ប្រទេសនេះ នឹងត្រូវប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ និងមានចំនួនអ្នកបាត់បង់ជីវិតខ្ពស់ ប្រសិនបើការរាតត្បាតនៃជំងឺនេះ មិនអាចគ្រប់គ្រងបាន។

ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានជំរុញឱ្យមន្ត្រីសុខាភិបាលស៊ីលី បិទរដ្ឋធានីសាន់ត្យាហ្គោ ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ និងបង្ខំឱ្យពលរដ្ឋជិត ១០លាននាក់ រស់នៅក្រោមវិធានការរឹតបន្តឹងយ៉ាងតឹងរឹង។

បច្ចុប្បន្ននេះប្រទេសស៊ីលី មានអ្នកឆ្លងកូវីដ១៩ ជិត ២៤ម៉ឺន ៧ពាន់នាក់ និងមានអ្នកបាត់បង់ជីវិតជាង ៤ពាន់៥រយនាក់។

កាលពីថ្ងៃចន្ទ ការិយាល័យថវិការបស់ក្រសួងហិរញ្ញវត្ថុស៊ីលី បានប្រកាសថា សេដ្ឋកិច្ចស៊ីលី នឹងធ្លាក់ចុះ៦,៥% នៅក្នុងឆ្នាំនេះ ពោលគឺមានភាពខុសគ្នាឆ្ងាយពីការព្យាករណ៍កាលពី២ខែមុន ខណៈដែលការរាតត្បាតនៃវីរុសកូវីដ១៩ កំពុងបន្តញាំញីប្រទេសនៅអាមេរិកខាងត្បូងមួយនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង