សម្តេចតេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ដ្ឋ​ប្រុងប្រយ័ត្នវីរុសកូវីដ-១៩ ខណៈ​កម្ពុជា​មាន​ករណី​នាំចូល​ចំនួន​២ថ្មីទៀត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ដ្ឋប្រុងប្រយ័ត្នវីរុសកូវីដ-១៩ ខណៈដែលប្រទេសកម្ពុជាមានករណីនាំចូលចំនួន២ថ្មីទៀត។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ និងបានផ្ញើសារជូនពរជ័យដល់សាសនិកខ្មែរឥស្លាមកម្ពុជាដែលបានបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ និងអារម្មណ៍ជ្រះថ្លា ហេីយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ ។ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេនៅក្នុងហ្វេសបុកផ្លូវការថា "ខ្ញុំក៏សូមអំពាវនាវ ឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បេីយ អស់ ១២២ នាក់កន្លងមក ហើយទើបមាននាំចូលមកថ្មីពីរនាក់ក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ នោះឡើយ"។ ក្រៅពីនោះក៏បានសរសើសាសនិកខ្មែរឥស្លាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនាៗ របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា កម្ពុជាបានរកញើញអ្នកមានវីរុសកូវីដ-១៩ ថ្មីចំនួន២នាក់ថ្មីបន្ថែមទៀតបន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈ ក្នុងនោះម្នាក់នៅខេត្តកំពតជាបុរសមានអាយុ២៦ឆ្នាំទើបនឹងវិលត្រឡប់មកពីប្រទេសហ្វីលីពីន និងជាស្ត្រីម្នាក់មានអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកដំណើរវិលត្រឡប់មកពីសហរដ្ឋអាមេរិក។ មកទល់ពេលនេះសរុបអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន១២៤នាក់ (ស្ត្រីមានចំនួន ៣៩នាក់ និងបុរសចំនួន ៨៥នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន២នាក់ ស្ត្រី១នាក់ បុរស១នាក់)៕

You can share this !

Loading...
អត្ថបទទាក់ទង