យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ាគីស្ថាន​ធ្លាក់ នៅ​ក្រុងការ៉ាជី (មានវីដេអូ)

ប៉ាគីស្ថាន៖ ក្រុមមន្រ្តីអាកាសចរណ៍និយាយថាយន្ដហោះអន្ដរជាតិប៉ាគីស្ថាន បានធ្លាក់នៅក្រុងការ៉ាជី តាមជើងហោះហើរពីឡាហ័រ។

ជើងហោះហើរ PK8303 ដែលដឹកអ្នកដំណើរ ៩១ នាក់ និង អ្នកបម្រើលើយន្តហោះ ៨ នាក់បានហោះពីក្រុងឡាហ័រទៅអាកាសយានដ្ឋានអន្តរជាតិជីនណា ដែលជាអាកាសយានដ្ឋានមមាញឹកបំផុតមួយរបស់ប៉ាគីស្ថាន។

យន្ដហោះប្រភេទ Airbus A320 បម្រុងនឹងចុះចត នៅពេលដែលវាបានធ្លាក់នៅជិត Model Colony ដែលជាសង្កាត់មួយនៃក្រុងការ៉ាជី ចម្ងាយប្រហែល ៣,២ គីឡូម៉ែត្រ (ភាគខាងជើង) នៃអាកាសយានដ្ឋានអន្តរជាតិ ជីនណា ។

មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងមូលហេតុដែលបណ្ដាលឱ្យធ្លាក់ឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ BBC

You can share this !

Loading...
អត្ថបទទាក់ទង