ទិវា​ជីវៈចម្រុះ​អន្តរជាតិ ២២ ឧសភា  ប្រព្រឹត្តឡើង​ក្រោម​ប្រធានបទ “ធម្មជាតិ គឺ ជា ដំណោះស្រាយ​នៃ​បញ្ហា​របស់​យើង”

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ  អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ តាមរយៈបណ្ដាញសង្គម និងទូរទស្សន៍ ដើម្បី អបអរសាទរ ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ ២០២០ ក្រោម ប្រធានបទ “ធម្មជាតិ គឺជាដំណោះស្រាយ នៃបញ្ហារបស់យើង”។

ប្លែកពីការប្រារព្ធកម្មវិធីនៅទីវាលដូចបណ្ដាឆ្នាំកន្លងមក ក្នុងន័យដើម្បីទប់ស្កាត់ការចម្លងជំងឺ COVID-19  ដែលកំពុងតែបន្តរីករាលដាលនៅទូទាំងពិភពលោក ទិវាជីវៈចម្រុះអន្តរជាតិ ឆ្នាំ ២០២០នេះ ត្រូវបានរៀបចំជាលក្ខណៈវេទិកាជជែកពិភាក្សា និងផ្សព្វផ្សាយ តាមបណ្តាញសង្គម និងទូរទស្សន៍ ដោយបានលើកយកចំណុចសំខាន់ៗចំនួន ៣  មកពិភាក្សា។

សូមជម្រាបផងដែរថា ការប្រារព្ធទិវានេះ  គឺ បានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ ដូចជា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការចូលរួមចំណែកយ៉ាងសកម្មលើការគ្រប់​គ្រងធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពី ជីវៈចម្រុះ (UN-CBD) ក្នុងនាមជា ប្រទេសហត្ថលេខី។

សម្រាប់ឆ្នាំ ២០២០នេះ គឺជាឆ្នាំទី៧ នៃការប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ហើយក៏មានការចូលរួមពីបណ្តាមន្ទីរបរិស្ថាន រាជធានី/ខេត្ត ចំនួន ៧ រួមមាន ៖ រាជធានីភ្នំពេញ ខេត្ត សៀមរាប កណ្តាល មណ្ឌលគិរី ពោធិ៍សាត់ កោះកុង និង ខេត្ត កែប ផងដែរ  ដើម្បីរួមគ្នាអបអរសាទរទិវាជីវ:ចម្រុះអន្តរជាតិនេះ ក្នុងពេលតែមួយ  ដោយបានរៀបចំ  និងចងបដាពាក្យស្លោក សម្រាប់ផ្សព្វផ្សាយ នៅតាមទីប្រជុំជន  និងទីសាធារណ:នានា ៕

You can share this !

Loading...
អត្ថបទទាក់ទង