នូវែលសេឡង់ បើកបារ​ឡើងវិញ ខណៈ​ដែល​វិធានការ​រឹតបន្តឹង ត្រូវបាន​បន្ធូរបន្ថយ​ថែមទៀត

នូវែលសេឡង់៖ បារ និងហាងផឹកស៊ី បានបើកឡើងវិញជាលើកដំបូងនៅក្នុងប្រទេសនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាច្រើនខែ ខណៈដែលការរឹតបន្តឹងដើម្បីទប់ទល់នឹងការរីករាលដាលនៃវីរុសកូវីដ១៩ ត្រូវបានបន្ធូរបន្ថយបន្ថែមទៀត ស្របពេលដែលរដ្ឋាភិបាល កំពុងព្យាយាមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញជាបណ្ដើរៗ។

ទីតាំងលក់តែគ្រឿងស្រវឹង នៅបន្តបិទទ្វារនៅឡើយនៅទូទាំងប្រទេស បើទោះបីជាអាជីវកម្មផ្សេងទៀតភាគច្រើនបានបើកដំណើរការឡើងវិញតាំងពីសប្តាហ៍មុនក៏ដោយ។

រដ្ឋាភិបាលនូវែលសេឡង់ បានប្រកាសថា ទីតាំងលក់តែគ្រឿងស្រវឹង បង្កហានិភ័យខ្ពស់ដោយលើកឧទាហរណ៍ពីប្រទេសកូរ៉េខាងត្បូង ដែលមានករណីឆ្លងថ្មីបានកើនឡើងខ្លាំងចេញពីក្លិបរាត្រីក្នុងទីក្រុងសេអ៊ូល។

វិស័យបដិសណ្ឋារកិច្ច  និងទេសចរណ៍ ត្រូវបានរងគ្រោះយ៉ាងខ្លាំងពីការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ ដោយសារប្រទេសនូវែលសេឡង់ បានអនុវត្តការរឹតបន្តឹងដ៏ម៉ឺងម៉ាត់បំផុតជាងប្រទេសផ្សេងៗដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។

វិធានការនេះ បានជួយទប់ស្កាត់ការឆ្លងឱ្យមកនៅត្រឹមតែ ១,៥០០នាក់  និងអ្នកបាត់បង់ជីវិតតែ២១នាក់ប៉ុណ្ណោះក្នុងប្រទេសនូវែលសេឡង់ គឺតិចជាងឆ្ងាយពីករណីឆ្លង  និងស្លាប់ដោយវីរុសកូវីដ១៩ នៅក្នុងប្រទេសផ្សេងៗជាច្រើនទៀត៕

You can share this !

Loading...
អត្ថបទទាក់ទង