ជប៉ុន នឹង​ដក​ការប្រកាស​អាសន្នចេញ​ពី​ទីក្រុង​អូសាកា, ក្យូតូ និង​ខេត្តហ៊ីយ៉ូហ្កូ

ជប៉ុន៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន បាននិយាយថា ប្រទេសជប៉ុន នឹងដកការប្រកាសអាសន្នចេញពីទីក្រុងអូសាកា, ទីក្រុងក្យូតូ និងខេត្តហ៊ីយ៉ូហ្កូ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ បានថយចុះ ស្របពេលដែលគេសង្ឃឹមថា វិធានការនេះនឹងជួយស្តារសេដ្ឋកិច្ចជប៉ុនឡើងវិញ។

ទោះយ៉ាងណា សម្រាប់ទីក្រុងតូក្យូ និងខេត្ត៤ផ្សេងទៀត រួមទាំង កោះហុកកៃដូ ដែលស្ថិតនៅភាគខាងជើងប្រទេសជប៉ុន នឹងនៅតែស្ថិតនៅក្រោមវិធានការគ្រាអាសន្នដដែល។

រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន បានប្រកាសបែបនេះ បន្ទាប់ពីមានការប្រជុំពិភាក្សា និងផ្តល់សេចក្តីសម្រេចដោយក្រុមអ្នកជំនាញ។

ប្រទេសជប៉ុន មិនមានការផ្ទុះឡើងខ្លាំងនៃវីរុសកូវីដ១៩ ដូចដែលបានឃើញនៅបណ្តាប្រទេសផ្សេងទៀតទេ ហើយគិតត្រឹមថ្ងៃពុធ ជប៉ុនមានអ្នកឆ្លងសរុប ១៦,៤៣៣នាក់ និងមានអ្នកបាត់បង់ជីវិត ៧៨៤នាក់។ ប៉ុន្តែការរឹតបន្តឹងលើសកម្មភាព និងអាជីវកម្មនានានៅក្នុងស្ថានភាពអាសន្នបានធ្វើឱ្យជប៉ុន ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង