អាជ្ញាធរ​ទីក្រុង​វូហាន ប្រទេសចិន ហាមឃាត់​ការបរិភោគ​សត្វព្រៃ

ចិន៖ អាជ្ញាធរក្នុងទីក្រុងវូហាន ប្រទេសចិន បានហាមឃាត់ការបរបាញ់  និងការបរិភោគសត្វព្រៃបន្ថែមពីលើការហាមឃាត់ការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់។

យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលក្រុងវូហាន  ការហាមឃាត់នេះ រួមបញ្ចូលទាំងការបរិភោគសត្វព្រៃនៅក្នុងទឹកដែលមាននៅក្នុងបញ្ជីអភិរក្ស ក៏ដូចជាសត្វព្រៃដែលត្រូវបានគេបង្ខាំងទុកសម្រាប់បង្កាត់ពូជផងដែរ។

វីរុសកូវីដ១៩ បានលេចឡើងជាលើកដំបូងនៅក្នុងទីក្រុងវូហាន កាលពីចុងឆ្នាំមុន ហើយអាជ្ញាធរពីដំបូង គិតថាវីរុសនេះ គឺមានប្រភពចេញមកពីផ្សារលក់ត្រីសាច់មួយកន្លែងដែលមានលក់សត្វព្រៃផងដែរនៅក្នុងទីក្រុងនេះ។

កាលពីខែមករា ប្រទេសចិន បានហាមឃាត់ជាបណ្តោះអាសន្ននូវការធ្វើពាណិជ្ជកម្មសត្វព្រៃដូចដែលធ្លាប់បានធ្វើក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃជំងឺសារ (SARS) ដែរ ។ មួយខែក្រោយមក រដ្ឋាភិបាលចិន បានហាមឃាត់យ៉ាងម៉ឺងម៉ាត់នូវការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់  និងលុបបំបាត់ការប្រើប្រាស់សត្វព្រៃដើម្បីការពារអាយុជីវិត និងសុខភាពពលរដ្ឋ។

ប្រភពដើមពិតប្រាកដនៃវីរុសកូវីដ១៩មិនត្រូវបានគេដឹងច្បាស់នោះទេប៉ុន្តែភស្តុតាងបង្ហាញថាវាចេញមកពីសត្វ៕

You can share this !

Loading...
អត្ថបទទាក់ទង