ក្រសួងការងារ ចេញ​មុខដោះស្រាយ​ទូទាត់​សំណង​ជូន​អតីត​បុគ្គលិក​និយោជិត​នៃ​សណ្ឋាគារ The Great Duke

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា ក្រសួងការងារ នឹងទូទាត់សំណងជូនដល់អតីតបុគ្គលិកនិយោជិត ធ្វើការនៅសណ្ឋាគារ The Great Duke ភ្នំពេញ (អតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់) ឱ្យបានសមស្រប តាមដែលអាចធ្វើទៅបាន ក្រោយសណ្ឋាគារនេះ បិទទ្វារឈប់ធ្វើអាជីវកម្ម ហើយមិនព្រមទូទាត់សំណងដល់បុគ្គលិក។

ថ្លែងចំពោះមុខអតីតបុគ្គលិកសណ្ឋាគារ ដែលកំពុងផ្ទុះការតវ៉ា នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ លោក ហេង សួង បានបញ្ជាក់ថា ក្រសួងការងារ នឹងខិតខំរកថវិកា ដើម្បីដោះស្រាយជូនអតីតបុគ្គលិក ហើយបន្ទាប់មក ក្រសួងនឹងធ្វើការជាមួយម្ចាស់សណ្ឋាគារតាមក្រោយ។  លោកថា អ្វីដែលត្រូវធ្វើបន្តទៀត គឺពិនិត្យមើលបញ្ជីឈ្មោះទាំងអស់គ្នា ហើយក្រសួង នឹងព្យាយាមដោះស្រាយទូទាត់ជូននៅសប្ដាហ៍ក្រោយ”។

គួររម្លឹកថា សណ្ឋាគារ The Great Duke ភ្នំពេញ (អតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់) បានបិទទ្វារឈប់ធ្វើអាជីវកម្ម ហើយមិនព្រមទូទាត់សំណងដល់បុគ្គលិកនិយោជិតអស់ជាច្រើនខែមកហើយ ដែលធ្វើឱ្យបុគ្គលិក ផ្ទុះការតវ៉ាជាបន្តបន្ទាប់ ទើបមានដំណោះស្រាយ ពិតប្រាកដនៅថ្ងៃនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង