គ្រឿងក្នុង​សត្វគោ ជិត១តោន ត្រូវ​បាន​សមត្ថកិច្ច​ខេត្តកំពង់ធំ បង្ក្រាប ដោយសារ​គ្មាន​ច្បាប់អនុញ្ញាត

​កំពង់ធំ ៖ គ្រឿងក្នុង​សត្វ​គោ​ចំនួន​ ១៦​កេស​ ស្មើនឹង​ទម្ងន់​ជិត​១​តោន ត្រូវបាន​សមត្ថកិច្ចនគរ​បាល​​ខេត្តកំពង់ធំ បើកប្រតិបត្តិការប​ង្ក្រា​ប​រឹបអូស ខណៈ​ជនល្មើស​លួច​បន្លំ​ដឹក​តាម​រថយន្ត​១​គ្រឿង ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។​

ប្រតិបត្តិការ​ខាងលើ​ បានធ្វើឡើង​នៅយប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ពី​​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ។

​វត្ថុតាង​សមត្ថកិច្ច​ដកហូត​បាន រួមមាន ​រថយន្ត​សាំង​យ៉ុង ពណ៌​ស ចំនួន​០១​គ្រឿង ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AN-1029 ដឹក​ជ​ញ្ផូ​ន​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ គ្មាន​លិខិតអនុញ្ញាត​(​គ្រឿងក្នុង​សត្វ​គោ​ចំនួន​១៦​កេស​ស្នោ​) ស្មើនឹង​ចំនួន ​៩២៨​គីឡូក្រាម ។​

​ករណី​ខាងលើនេះ​ សមត្ថកិច្ច ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បានប្រគល់​វត្ថុតាង ជូន​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

You can share this !

Loading...
អត្ថបទទាក់ទង