មនុស្ស ៥១នាក់ ត្រូវ​បានកម្លាំង​​នគរបាល​​ឃាត់ខ្លួន​ ពាក់ព័ន្ធ​​នឹង​​គ្រឿងញៀន​នៅ​កម្ពុជា​

ភ្នំពេញ៖​ ជនសង្ស័យ​ចំនួន​ ៥១​នាក់​ ក្នុងនោះ​ស្រី​៥​នាក់​​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ២៩​ករណី ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ម្សិលមិញនេះ។​ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមរបាយការណ៍ បានបញ្ជាក់ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ​៥១​នាក់​ មាន​ករណីជួញដូរ​ ២២​ករណី​ ឃាត់​ ៤១​នាក់​(​ស្រី​ ៣​នាក់​)​ និងករណីប្រើប្រាស់​ ៧​ករណី​ ឃាត់​ ១០​នាក់​(​ស្រី​ ១​នាក់​) ។ ដោយឡែក ​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៩​ ខែឧសភា​ រួម​មាន​​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ៩១,៦៨​ក្រាម​ និង​៤៥​កញ្ចប់​តូច​ ។​

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយមានអង្គភាពចំនួន​ ១៤ ក្នុងនោះ នគរបាល ១០អង្គភាព និងកម្លាំងកងរាជអាវុធហត្ថចំនួន ៤អង្គភាព៕

You can share this !

Loading...
អត្ថបទទាក់ទង