វិបត្តិCOVID-19 ប៉ូលិស​អន្តរជាតិ ដកហូត ថ្នាំពេទ្យ​ក្លែងក្លាយ តម្លៃ​រាប់លាន​ដុល្លារ

អន្តរជាតិ÷ ថ្នាំ ពេទ្យ ក្លែង ក្លាយ កំពុង លក់ និង ចរាចរ នៅ ទី ផ្សារ បណ្តា ប្រទេស កំពុង អភិវឌ្ឍ ន៍មួយចំនួន ដោយ មាន ពាក្យ ចចាម រ៉ាម ថា ព្យាបាល លើ ជំងឺ បង្ក ដោយ វីរុស ផ្លូវ ដង្ហើម COVID-19 កំពុង រីក រាល ដាល ខ្លាំង ឡើង ៗ ។ នេះ បើ តាម ការ ឱ្យ ដឹង ពី អង្គការ សុខភាព ពិភព លោក (WHO)។

អង្គការ សុខភាព ពិភព លោក បាន ប្រកាស ឱ្យ ដឹង ជា ផ្លូវ ការ ថា ថ្នាំ ទាំង នោះ គឺ ពុំ មាន ប្រសិទ្ធិ ភាព អ្វី ឡើយ លើ ការ ព្យាបាល អាការៈ រោគ បង្ក ដោយ វីរុស COVID-19 ហើយ ថែម ទាំង មាន ផល ប៉ះ ពាល់ ដោយ សារ ការ ប្រើ ថ្នាំ នោះ ទៀត ផង (ប្រតិកម្ម ថ្នាំ)។

យោង តាម អង្គការ ពិភព លោក ខាង លើ ដដែល ត្រឹម រយៈ ពេល ១ សប្តាហ៍ គឺ ក្រោយ ពេល ខ្លួនប្រកាស អាសន្ន ទូ ទាំង ពិភព លោក ពី ការ រាត ត្បាត វីរុស COVID-19 ប៉ូលិស អន្តរជាតិ (INTERPOL) ដក ហូត បាន ថ្នាំ ពេទ្យ ក្លែង ក្លាយ មាន តម្លៃ ប្រមាណ ជាង ១៤ លាន ដុល្លារ អាមេរិក ពី ប្រទេស ប្រមាណ ៩០ ។ បន្ថែម ពី នោះ មាន ការ ដក ហូត ម៉ាស ក្លែង ក្លាយ ជាង រាប់ លាន ម៉ាស ផង ដែរ។

បើ យោង តាម ព័ត៌មាន BBC បាន ឱ្យ ដឹង ថា ប្រជាពលរដ្ឋ ជុំ វិញ ពិភព លោក បាននិង កំពុង ជា វ យក ថ្នាំ ពេទ្យ មួយ ចំនួន ត្រៀម បម្រុង ទុក ក្នុង ផ្ទះ សម្រាប់ ព្យាបាល លើ អាការៈ ស្រាលៗ ។ យ៉ាង ណា មិញ ប្រទេស ចិន និង ឥណ្ឌា ដែល ជា ប្រទេស ធំ ៗ ក្នុង ការ ផលិត ថ្នាំ ផ្គត់ ផ្គង់ ពិភព លោក កំពុង ជួប វិបត្តិ ដូច គ្នា ដោយ ដំណើរ ការ ផលិត បាន ត្រឹម ៥០-៦០% សម្រាប់ ផ្គត់ ផ្គង់ ។ នេះ ជា ចំណែក ឆ្លៀត ឱកាស មួយ ដែល ការ ផលិត ថ្នាំ គ្មាន ប្រភព ច្បាស់ លាស់ ដោយ ពុំ បាន គិត គូរ ពី ផល ប៉ះ ពាល់ លើ សុខភាព មនុស្ស ជាតិ កើត ឡើង ដើម្បី ប្រយោជន៍ សេដ្ឋកិច្ច ផ្ទាល់ ខ្លួន៕

You can share this !

Loading...
អត្ថបទទាក់ទង