អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី គ្រោង​ចាប់ផ្តើម​តេស្ដ​វ៉ាក់សាំង​ប្រឆាំងវីរុស COVID-19ជា​លើកដំបូង

អូស្ត្រាលី÷ អ្នកវិទ្យាសាស្ត្រ ប្រទេស អូស្ត្រាលី កំពុងអភិវឌ្ឍ ន៍វ៉ាក់សាំងប្រឆាំង វីរុស COVID-19 ដោយគ្រោង នឹង តេស្ដ ទៅ លើ រីរុស រស់ ជា លើកដំបូង ដោយ សហការធ្វើឡើងនៅ កន្លែងសុវត្ថិភាពជីវសាស្ត្រមួយ នៅប្រទេស ហូឡង់។

ក្រុម Chemistry and Molecular Biosciences បាន សហការ ជាមួយ នឹងក្រុមហ៊ុន Viroclinics Xplore របស់ ប្រទេស ហូឡង់ ដើម្បី ធ្វើ តេស្ដ វ៉ាក់សាំង នេះ ទៅ លើ វីរុស រស់ ដើម្បី សិក្សា ទៅ លើ ដំណើរការ របស់ វ៉ាក់សាំង មុន នឹង ធ្វើ តេស្ដ ទៅ លើ មនុស្ស។

ការ ធ្វើ តេស្ដ វ៉ាក់សាំង វីរុស COVID-19 នេះ បាន ចាប់ផ្ដើម នៅ មន្ទីរពិសោធន៍ CSIRO នៅ រដ្ឋ Victoria កាល ពី សប្តាហ៍ មុន។

វេជ្ជបណ្ឌិត Keith Chappell អ្នក ដឹកនាំ កម្មវិធី វ៉ាក់សាំង បាន លើកឡើង ថា ការ សិក្សា ទៅ លើ ការ ការពារ គឺ ត្រូវធ្វើ នៅ ទីតាំងមានអ្នក ជំនាញសុវត្ថិភាពជីវសាស្ត្រ ព្រោះ ពួកគេ ប្រើ វីរុស រស់ដើម្បីផលិតវ៉ាក់សាំង ហើយ ក្រុមហ៊ុន ដៃគូ Viroclinics Xplore ក៏ ជឿថា អាច នឹង ទទួល បាន ជោគជ័យ កាន់តែ លឿន តាមដែលអាចធ្វើបាន។ លោក ក៏ សង្ឃឹម ថា វ៉ាក់សាំងនេះ អាច នឹង ធ្វើ តេស្ដ លើ មនុស្ស នៅ ពាក់កណ្ដាល ឆ្នាំ នេះ។

ក្រុមអ្នកវិទ្យាសាស្ត្រ បាន ប្រើប្រាស់ បច្ចេកវិទ្យា ការឆ្លើយតប រហ័ស យក ពី Epidemic Preparedness Innovations ដើម្បី ផលិត វ៉ាក់សាំងនេះ ដែល ចំណាយ ពេល ត្រឹមតែ បីសប្តាហ៍ ក្នុង ការ ផលិត។ វ៉ាក់សាំង បាន បង្កើត ដោយ ប្រើ បច្ចេកវិទ្យា ផ្គុំ ម៉ូលេគុល (Molecular clamp) ដែល ចាប់ ប្រូតេអ៊ីន របស់ វីរុស ដើម្បី ឱ្យប្រព័ន្ធភាពស៊ាំ ស្គាល់ និង ប្រឆាំង នឹង វីរុស។

សាកលវិទ្យាល័យ Queenland ក៏ បាន សហការ ជាមួយ នឹង ក្រុមហ៊ុន Cytiva ដើម្បី បង្កើត ឧបករណ៍ សម្រាប់ ការ ធ្វើ តេស្ដ សាកល្បង លើ មនុស្ស និង រៀបចំ គ្រឿងបរិក្ខារ ដើម្បី ការ ផលិត ទ្រង់ទ្រាយ ធំ ពេល អនាគត។

គិត មក ដល់ ថ្ងៃ នេះ ចំនួន អ្នក ឆ្លង ជុំវិញ ពិភពលោក ១ ៥៩២ ០៣៦ករណី ក្នុង នោះ អ្នក ជា ៣៥៣ ៥១៥នាក់ និង អ្នកស្លាប់ ៩៥ ០៨០នាក់៕

You can share this !

Loading...
អត្ថបទទាក់ទង