អ្នក​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា បាន​ជា​សះស្បើយ​ចំនួន​៤នាក់ទៀត និង​បាន​រកឃើញ​ករណី​ឆ្លង​ថ្មីម្នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី10 ខែមេសានេះ បានប្រកាសឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៤នាក់ទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុប បានកើនឡើងរហូតដល់ ៧២នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៧នាក់ នៃអ្នកឆ្លងសរុប១១៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។

អ្នកជាសះស្បើយទាំង៤នាក់ រួមមាន៖

-បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ នៅភូមិរ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ទទួល លទ្ធផលតេស្តអវិជ្ជមាន ២លើក អនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យខេត្តកណ្តាល។ បុរសនេះ បានប៉ះពាល់ផ្ទាល់ ជាមួយបុរសអាយុ៦០ឆ្នាំ ដែលវិលត្រឡប់បីពិធីសាសនា នៅប្រទេសម៉ាឡេស៊ី។

-បុរសជនជាតិខ្មែរ អាយុ៤៥ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានលទ្ធផលតេស្តអវិជ្ជមាន ២លើក ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យខេត្តកំពង់ចាម ។ បុរសនេះ ជាកម្មករសម្អាតព្រះវិហារឥស្លាម និងជាអ្នកប៉ះពាល់ជាមួយជនជាតិម៉ាឡេស៊ី។

-បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅក្រុងព្រះវិហារ ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន ២លើក ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យខេត្តព្រះវិហារ ។ បុរសរូបនេះ ជាអ្នកត្រឡប់មកពីពិធីសាសនានៅម៉ាឡេស៊ី។

-បុរសជនជាតិម៉ាឡេស៊ី អាយុ៥៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្រុងកែប ទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកែប។ បុរសនេះ មកធ្វើការងារសាសនានៅកម្ពុជា។

ចំពោះការរកឃើញករណីថ្មីម្នាក់ គឺជាស្ត្រីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាអ្នកទេសចរ ស្នាក់នៅខុនដូមួយកន្លែង ដែលស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ ។ ក្រោយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយ ស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

You can share this !

Loading...
អត្ថបទទាក់ទង