ជនសង្ស័យ នាំ​ពោះវៀនជ្រូក និង​គ្រឿងក្នុង​មាន​សារធាតុ​គីមី ២កុងតឺន័រ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្តកណ្តាល

កណ្តាល៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ជនសង្ស័យជាម្ចាស់ឃ្លាំង និងលួចនាំចូលពោះវៀនជ្រូក និងគ្រឿងក្នុងសត្វ ដែលមានសារធាតុគីមីចំនួន ២កុងតឺន័រ ដែលសមត្ថកិច្ចបង្រ្កាបកាលពីម្សិលមិញនេះ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ត្រូវបាននគរបាលខេត្តកណ្តាល បញ្ជូនខ្លួនទៅសាលាដំបូងខេត្តហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហ៊ឹម សុខហឿន អាយុជាង៣០ឆ្នាំ លួចនាំចូលពោះវៀនជ្រូក គោ និងគ្រឿងក្នុងសត្វ ចំនួន២កុងតឺន័រ ស្មើ៥តោន មានក្លិនស្អុយ ដែលខាងជំនាញកាំកុងត្រូលបញ្ជាក់ថា នាំចូលអត់លិខិតស្នាម និងជាប្រភេទសាច់ស្អុយចម្លងមេរោគ ។

សូមបញ្ជាក់ថា ការលួចនាំចូលពោះវៀនជ្រូក គោ និងគ្រឿងក្នុងសត្វ ចំនួន២កុងតឺន័រ ស្មើ៥តោន ត្រូវបានបង្ក្រាបនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល៕

You can share this !

Loading...
អត្ថបទទាក់ទង