ទីភ្នាក់ងារ​ឧត្តមសិក្សា​ប្រើប្រាស់​ភាសា​បារាំង បង្កើត​ផែនការ​ពិសេស ក្នុង​ពេល​ប្រឈម​នឹង​ការ​រីករាលដាល​នៃ​មេរោគ COVID-19

បារាំង៖ ឆ្លើយតបនឹងការរីករាលដាលនៃមេរោគ COVID-19 នៅលើពិភពលោក ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានអនុម័តផែនការដែលពោរពេញដោយគំនិតផ្តួចផ្តើមមួយមានឈ្មោះថា គំរោងពិសេស AUF ក្នុងពេលរាតត្បាត COVID-19 « Plan AUF spécial pandémie COVID-19 » ដែលជាផែនការបង្ការគំរោងជាច្រើន សំរាប់សមាជិក និងដៃគូរបស់ខ្លួននិងសំរាប់ការគ្រប់គ្រងរបៀបធ្វើការងារផ្ទៃក្នុង ដូចជាការធ្វើការងារពីចម្ងាយជាទូទៅ សំរាប់គ្រប់សាខាទាំង ៦០របស់ AUF នៅទូទាំងពិភពលោក ជុំវិញអ័ក្ស៤ និងសកម្មភាពចម្បងទាំង១០។

លោកសាស្រ្តាចារ្យ Slim Khalbous សាកលវិទ្យាធិការ AUF បានលើកឡើងនាកិច្ចប្រជុំជាមួយក្រុមការងារទាំងអស់ តាមវីដេអូកុងហ្វេរ៉ង់ ថា៖ “ ប្រឈមនឹងការវិបត្តិសុខាភិបាលកាន់តែធ្ងន់ធ្ងរដែលមិនធ្លាប់មាន AUF ត្រូវអនុម័តយ៉ាងឆាប់រហ័សនូវរបៀបដំណើរការរបស់ខ្លួន ដើម្បីធានានិរន្តរភាពនៃសកម្មភាពទាំងឡាយ និងជួយជ្រោមជ្រែងដ៏មានប្រសិទ្ធិភាពដល់គ្រឹះស្ថានជាសមា​ជិក និងដៃគូរបស់ខ្លួននៅជុំវិញពិភពលោក។ ផែនការប្រកបដោយមហិច្ឆតានេះ អាចឱ្យយើងចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគ COVID-19 ដោយគុណតម្លៃនៃការកៀរគរកម្លាំងដ៏ខ្លាំងក្លានៃបណ្តាញរបស់យើង និងសាមគ្គីភាព ដែលស្ថិតនៅក្នុងបេះដូងនៃសកម្មភាពរបស់យើង”។

AUF នឹងផ្តល់ជូនដោយឥតគិតថ្លៃសំរាប់ការដឹកនាំ និងគ្រប់គ្រងការបណ្តុះបណ្តាលតាមអនឡាញ ក្នុងនោះ AUF នឹងដឹកនាំសមាជិកទាំងអស់របស់ខ្លួន ក្នុងការបង្កើតសម្ភារបច្ចេកទេសនិងគរុកោសល្យ ដើម្បីកសាង និងបង្កើតកម្រងវគ្គបណ្តុះបណ្តាលតាមអនឡាញ ដោយសម្រួលការធ្វើបច្ចុប្បន្នភាពនៃគេហទំព័រ Plateforme LMS ដូចជាបង្កើត និងស្នើឡើងនូវឧបករណ៏បច្ចេក​ទេស និងគរុកោសល្យដើម្បីតម្លើង និងដឹកនាំថ្នាក់រៀនតាមរបៀបអនឡាញ តាមរយៈវិទ្យាស្ថានហ្វ្រង់កូហ្វូនី សំរាប់វិស្វកម្មនៃចំណេះដឹង និងការបណ្តុះបណ្តាលពីចម្ងាយ(IFIC)។ លើកទឹកចិត្តការដាក់ឱ្យប្រើប្រាស់ឧបករណ៍ «Transfer » សំរាប់ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលតាមអនឡាញដែលមានទំនាក់ទំនងនឹងវិបត្តិសុខភាពនិងអាចចូលប្រើប្រាស់ដោយសេរី។ ស្នើឡើងនូវលំហសហការ plateforme ANEUF ដើម្បីបង្ករភាពងាយស្រួលក្នងការផ្លាស់ប្តូរ និងជំនាញឯកទេសរវាងអ្នកស្រាវជ្រាវវ័យក្មេង។

ក្រៅពីជួយបង្កើតមធ្យោបាយបង្រៀនតាមអនឡាញ AUF ក៏ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់អ្នកស្រាវជ្រាវវ័យក្មេង ក្នុងគំនិតផ្តួចផ្តើមរបស់ពួកគេ ផ្សារភ្ជាប់នឹងការរីករាលដាលនៃមេរោគ។ AUF នឹងចាប់ផ្តើមផ្សព្វផ្សាយចាប់ពីថ្ងៃទី៩ ខែមេសានេះ នូវការផ្តល់ជូនជាលក្ខណៈអន្តរជាតិ តាមអាសយដ្ឋាននៃសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវជាសមាជិករបស់ខ្លួននៅលើទ្វីបទាំង៥ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលជាតិ របស់និសិ្សត សិស្សវិស្វករ និងអ្នកស្រាវជ្រាវវ័យក្មេងទាក់ទងនឹងវិបត្តិសុខាភិបាល។

AUF ក៏គាំទ្រផ្នែកភស្តុភាដល់បណ្តាញសុខាភិបាលជាដៃគូរបស់​ AUF ក្នុងសកម្មភាទាំងឡាយ របស់ខ្លួនទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ដោយដាក់ឱ្យដំណើរការសកម្ម ភាពដំបូងៗជាមួយសន្និសីទអន្តរជាតិនៃព្រឹទ្ធិបុរសមហាវិទ្យាល័យសុខាភិបាលប្រើប្រាស់ភាសាបារាំង(CIDMEF)នូវកម្មវិធីសម្បូរបែបមួយ ដើម្បីជួយក្នុងការប្រឈមនឹងការរាលដាលនៃមេរោគ។

AUF បានផ្តល់តម្លៃពត៌មានវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យ ដោយតាមដាននិងផ្សព្វផ្សាយប្រចាំសប្តាហ៏អំពីការវិវត្តន៍នៃមេរោគ COVID-19 ។ ព្រឹត្តិប័ត្រនេះ ស្រង់ការផ្សព្វផ្សាយរួមសំខាន់ៗ ដែលទាក់ទងនឹងការរីករាលដាលនៃមេរោគ ដូចជា រោគវិនិច្ឆ័យ ដំណោះស្រាយ និងគំនិតផ្តួចផ្តើមនៃពិភពអប់រំជាទូទៅ និងដៃគូរបស់ AUF ។ AUF ផ្សព្វផ្សាយបន្តនូវលទ្ធផលអង្កេតជាបីភាសានៃសមាគមអន្តរជាតិនៃសាកលវិទ្យាល័យ(AIU) ស្តីអំពីការប្រឈមនៃមេរោគ COVID មកលើសាកលវិទ្យាល័យទាំងឡាយនៅជុំវិញពិភពលោក។

AUF បានដាក់ឱ្យប្រើប្រាស់ដោយសេរីនូវធនធានឌីជីថល ដោយស្នើឡើងនូវធនធានសំខាន់ៗ ជាច្រើនតាមរយៈបណ្ណាល័យឌីជីថល និងធនធានជាង ១១លានឯកសារ ដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ និងអាចឱ្យនិស្សិត និងសាស្ត្រាចារ្យអាចចូលមើលបាន និងអ្នកជំនាញរបស់ខ្លួន១៨០០០នាក់ ដាក់បញ្ចូលក្នុងកម្រងអ្នកឯកទេសប្រើប្រាស់ភាសាបារាំង Atlas de l’expertise francophone ។

គេហទំព័រដែលអាចចូលមើលដោយឥតគិតថ្លៃ និងដោយសេរីស្នើឡើងដោយដៃគូរបស់ AUF មានដូចជា Editions législatives ; EDUNAO (គេហទំព័របច្ចេកទេសអប់រំសំរាប់ការផ្សព្វផ្សាយការសិក្សា); Microsoft (ផ្តល់ជូនដោយឥតគិតថ្លៃសំរាប់រយៈពេល៦ខែជុំវិញគេហទំព័រសហការ); Nomad Education; Numérique Premium; OpenClassrooms; FUN MOOC; Agorize; YouScribe; Editions Dalloz; Techniques de l’ingénieur. ដើម្បីទទួលបានការផ្តល់ជូនទាំងនេះត្រូវការ (ចុះឈ្មោះនិងកូដចូលសេរី) ៖ https://idneuf.auf.org/

You can share this !

Loading...
អត្ថបទទាក់ទង