កម្មករ និយោជិត ដែល​ឈប់​សម្រាក​បុណ្យចូលឆ្នាំ នឹង​ត្រូវ​ដាក់​ដាច់​ដោយឡែក​១៤ថ្ងៃ ដោយ​មិន​ទទួលបាន​ប្រាក់ឈ្នួល

ភ្នំពេញ៖ កម្មករ និយោជិត ដែលឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ នឹងត្រូវដាក់ក្នុងវិធានការឱ្យនៅដាច់ដោយឡែក(ចត្តាឡីស័ក) រយៈពេល១៤ថ្ងៃ មុននឹងចូលបំពេញការងារវិញ ហើយក្នុងរយៈពេលនេះកម្មករ និយោជិត មិនទទួលបានប្រាក់ឈ្នួលទេ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

សេចក្ដីជូនដំណឹង បានឱ្យដឹងដែរថា ចំណែក កម្មករ និយោជិត ដែលឈប់សម្រាកដោយមាន ការអនុញ្ញាតពីនិយោជក នឹងទទួលបានប្រាក់ឈ្នួលធម្មតា ទោះបីជាត្រូវនៅដាច់ដោយឡែក ១៤ថ្ងៃក៏ដោយ។ ការងារនេះ និយោជក ត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករ និយោជិត ដែលឈប់សម្រាក់អំឡុងពេលចូលឆ្នាំខ្មែរ ដើម្បីផ្ដល់ជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តវិធានការដាក់ឱ្យនៅដាច់ដោយឡែក។

ក្រសួងការងារ បញ្ជាក់ថា ការធ្វើដូចនេះជាវិធានការបង្ការវីរុសកូវីដ១៩ នៅតាមរោងចក្រសហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកឆ្នាំ២០២០។ ម្ចាស់ ឬនាយករោងចក្រសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ទាំងអស់តម្រូវឱ្យអនុវត្តតាមសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕

You can share this !

Loading...
អត្ថបទទាក់ទង